Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ឆែក ជួប​គ្រោះថ្នាក់ ពេល​​កំពុង​ជិះ​ម៉ូតូ​​​ប្រណាំង​​គ្នា

បានផុស

នៅ

ប្រធានាធិបតី​ឆែក លោក Petr Pavel ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​រង​របួស​ ខណៈពេល​កំពុង​ជិះ​​ម៉ូតូ​ប្រណាំង​គ្នា។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​ប្រធានាធិបតី​សាធារណរដ្ឋ​​ឆែក បាន​ឲ្យ​ដឹង​ថា របួស​របស់​លោក Pavel មិន​ជា​ធ្ងន់ធ្ងរ​អ្វី​ទេ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​សង្កេត​មើល​​រយៈពេល​ខ្លី​ជា​បណ្ដោះ​អាសន្ន​សិន។ ព័ត៌មាន​​លម្អិត​បន្ថែម​​ទៀត​មិន​ត្រូវ​បាន​​​បកស្រាយ​ឲ្យ​ដឹង​​នោះ​ឡើយ។

ដោយ​​ឡែក​បើ​តាម​ប៉ូលិស​ឆែក​វិញ បាន​​ប្រាប់​ថា ការ​ស៊ើប​អង្កេត​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ទេ ព្រោះ​គ្រោះថ្នាក់​នេះ​​ស្ថិត​នៅ​​ទីលាន​ប្រណាំង​ម៉ូតូ មិន​មែន​ជា​ផ្លូវ​សាធារណៈ។ នៅ​​ពេល​កើត​ហេតុការណ៍ លោក Pavel ត្រូវ​គេ​ជឿ​ជាក់​​ថា លោក​កំពុង​ប្រណាំង​ម៉ូតូ​​ធំ​ប្រភេទ BMW R1200 GS។

លោក Petr Pavel ប្រធានាធិបតី​ឆែក

លោក Pavel វ័យ​៦២​ឆ្នាំ គឺ​ជា​បុគ្គល​មួយ​រូប ដែល​ស្រឡាញ់​ការ​ជិះ​ម៉ូតូ​កម្សាន្ត។ មុន​ពិធី​ឡើង​កាន់​តំណែង​ប៉ុន្មាន​សប្ដាហ៍​កាលពី​​ឆ្នាំ​២០២៣ លោក Pavel បាន​ទៅ​ជិះ​ម៉ូតូ​ធំ​ចូល​​លេង​រដ្ឋ Bavaria ក្នុង​ប្រទេស​អាល្លឺម៉ង់។

គ្រោះថ្នាក់​​ដែល​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៣​ឧសភា​ម្សិលមិញ មិន​មែន​ជា​បញ្ហា​ទើប​បង្ក​ឡើង​​​លើក​ដំបូង​​ដោយ​ប្រធានាធិបតី​រូប​នេះ​ឡើយ។ នៅ​ឆ្នាំ​២០២៣ លោក​​​ធ្លាប់​បាន​ធ្វើ​ការ​សូម​ទោស​ជា​សាធារណៈ​ម្ដង​រួច​មក​ហើយ​ ដែល​ត្រូវ​គេ​ថត​បាន​ថា លោក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព។ បន្ថែម​ពី​នេះ នៅ​ខែ​មេសា​កន្លង​ទៅ លោក Pavel បាន​រង​របួស​​ដាច់​​រហែក​​សាច់​ជិត​ចិញ្ចើម​​​ភ្នែក​​ ពេល​កំពុង​លេង​បាញ់​​​កាំភ្លើង​នៅ​ទីលាន​កម្សាន្ត​មួយ​កន្លែង៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម