ព័ត៌មានអន្ដរជាតិ
ចៅក្រមស្លូវ៉ាគី ទម្លាយមូលហេតុ ខ្មាន់កាំភ្លើងចង់សម្លាប់ នាយករដ្ឋមន្ត្រី
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ចៅក្រម Roman Puchovsky នៃតុលាការព្រហ្មទណ្ឌពិសេសស្លូវ៉ាគី បានគូសបញ្ជាក់ថា ហេតុផលដ៏ធំមួយ ដែលជំរុញឲ្យខ្មាន់កាំភ្លើងប៉ងធ្វើឃាតលោកនាយករដ្ឋមន្ត្រី Robert Fico គឺដោយសារតែ សេចក្តីសម្រេចរបស់រដ្ឋាភិបាលទីក្រុង ប្រាទីស្លាវ៉ា មិនបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។

អំឡុងការជួបជុំមួយនៅទីក្រុង Handlova កណ្តាលប្រទេសស្លូវ៉ាគី, ខ្មាន់កាំភ្លើងឈ្មោះ Juraj Cintula បានចូលកៀកលោក Fico បាញ់ចំនួន៥គ្រាប់ បណ្តាលឲ្យរបួសធ្ងន់សឹងតែនឹងស្លាប់ ប៉ុន្តែជីវិតថ្លៃ លោកបានរួចផុតពីចង្កូមមច្ចុរាជ ហើយបច្ចុប្បន្ន កំពុងបន្តសម្រាកនៅមន្ទីរពេទ្យក្រោយការវះកាត់។
កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រម Puchovsky បានចេញដីកាឃុំខ្លួនខ្មាន់កាំភ្លើងបណ្តោះអាសន្ន ដោយលើកហេតុផលថា គាត់បានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ខណៈភ័យខ្លាចថា គាត់អាចបន្តសកម្មភាពព្រហ្មទណ្ឌថែមទៀត ព្រោះគាត់អន់ចិត្តជាមួយរដ្ឋាភិបាល។

ពាក់ព័ន្ធដើមចមនៅពីក្រោយការប៉ងធ្វើឃាតនោះ ចៅក្រមអះអាងថា លោក Cintula មិនយល់ស្របជាមួយគោលនយោបាយរដ្ឋាភិបាលជាច្រើន រួមទាំងការរុះរើអង្គភាពកាត់ទោសអំពើពុករលួយរបស់រដ្ឋ ក៏ដូចជាការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយ និងសិល្បករផងដែរ ហើយអ្វីដែលសំខាន់បំផុតនោះគឺថា លោក Cintula ចង់ឲ្យផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដូច្នេះទើបគាត់ដាច់ចិត្តធ្វើសកម្មភាពតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមចម្លើយសារភាពផ្ទាល់របស់ Cintula បានឲ្យដឹងថា រូបគេគ្មានចេតនាសម្លាប់លោកនាយករដ្ឋមន្ត្រីឡើយ ពោលគឺគ្រាន់តែចង់ធ្វើបាបប៉ុណ្ណោះ។

សូមបញ្ជាក់ជាថ្មីថា ហេតុការណ៍បាញ់ប្រហារនោះ គឺជាការប៉ុនប៉ងធ្វើឃាតដ៏ធំលើកដំបូង លើមេដឹកនាំនយោបាយអឺរ៉ុបក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយ ហើយបង្កឲ្យមានការថ្កោលទោសយ៉ាងចាស់ដៃពីអន្តរជាតិ។
ពាក់ព័ន្ធហេតុការណ៍នេះដែរ ក្រុមអ្នកវិភាគនយោបាយនិងអ្នកតាក់តែងច្បាប់អន្តរជាតិនាំគ្នានិយាយថា វាបង្ហាញពីបរិយាកាសនយោបាយដែលកាន់តែក្តៅគគុក និងមានភាពចម្រូងចម្រាស់ទាំងនៅក្នុងប្រទេសស្លូវ៉ាគី និងទ្វីបអឺរ៉ុបទាំងមូលតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លូវ៉ាគី គ្រោងផ្ទេរលោក Fico ទៅព្យាបាលនៅរដ្ឋធានី វិញ

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច