សេចក្ដីជូនដំណឹង
ពិព័រណ៍ THAIFEX – Anuga Asia 2024 នឹងដាក់តាំងបង្ហាញម្ហូបអាហារ និងភេសជ្ជៈដែលកំពុងពេញនិយមនៅអាស៊ី
THAIFEX – Anuga Asia 2024 ដែលជាពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈលំដាប់អន្តរជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញផលិតផលដែលកំពុងពេញនិយមនៅអាស៊ី ចាប់ពីថ្ងៃទី២៨ ខែឧសភារហូតដល់ថ្ងៃទី១ ខែមិថុនានៅក្នុងទីក្រុងបាងកកប្រទេសថៃ ជាមួយនឹងស្ដង់តាំងពិព័រណ៍ជាង ៣,០០០ ស្ដង់មកពីប្រទេស និងដែនដីចំនួន ៥០ នៅជុំវិញពិភពលោក ។
ពិព័រណ៍នេះក៏នឹងបង្ហាញពីផលិតផលផ្សេងៗទៀតដែលផលិតឡើងដើម្បីបំពេញតាមតម្រូវការអតិថិជនផងដែរ ជាពិសេសផលិតផលដែលគិតគូរដល់សុខភាព និងមានស្លាកសញ្ញាបញ្ជាក់ពីផលិតផលត្រឹមត្រូវ ខណៈព្រឹត្តិការណ៍នេះទៀតសោត ក៏មានគោលបំណងចែករំលែកបទពិសោធន៍ បង្ហាញបច្ចេកវិទ្យាថ្មីៗដល់គ្នាទៅវិញទៅមក ក៏ដូចជាឧស្សាហកម្មច្នៃប្រឌិតដើម្បីលើកស្ទួយវិស័យម្ហូបអាហារនៅទូទាំងពិភពលោក ។
នៅឆ្នាំនេះ ពិព័រណ៍ THAIFEX – Anuga Asia នឹងដាក់តាំងបង្ហាញផលិតផលដ៏អស្ចារ្យបូករួមនឹងការច្នៃប្រឌិតដ៏ល្អឥតខ្ចោះ ។ អ្នកលក់ក្នុងស្តង់ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈលំដាប់អន្តរជាតិមួយនេះមិនត្រឹមតែផ្ដល់ម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏គិតគូរទៅដល់បញ្ហាសុខភាព និងមានក្រមសីលធម៌ ជាពិសេសក៏មានការបង្ហាញ Show ជាច្រើនមុខផងដែរ ។
ទន្ទឹមនោះ THAIFEX – Anuga Asia ក៏នឹងរៀបចំកម្មវិធីប្រកួតប្រជែងរសជាតិបែបប្រូតេអ៊ីនជាលើកដំបូងផងដែរ ហើយអ្នកចូលរួមទស្សនានឹងបោះឆ្នោតសម្រាប់ផលិតផលណាដែលដ៏ល្អបំផុតដោយផ្អែកលើរសជាតិ សោភ័ណ្ឌភាព ក្លិន និងការច្នៃប្រឌិតជាដើម ហើយព្រឹត្តិការណ៍នេះមិនមែនត្រឹមតែជាពិព័រណ៍អាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលមួយដែលអ្នកចូលរួមអាចពិនិត្យមើលផលិតផលចុងក្រោយបំផុតរបស់ឧស្សាហកម្មនីមួយៗតាមរយៈការធ្វើបណ្តាញ វគ្គអប់រំ ការប្រកួតប្រជែង និងអ្វីៗជាច្រើនទៀតផងដែរ ។
លោកស្រី Lim Su Ping Stephie ប្រធានគ្រប់គ្រងម៉ាកយីហោ Gold Kili Trading Enterprise (S) Pte Ltd. ដែលនឹងចូលរួមក្នុងពិព័រណ៍ THAIFEX – Anuga Asia បាននិយាយថា “យើងទទួលស្គាល់នូវតម្រូវការដែលកំពុងកើនឡើងសម្រាប់ជម្រើសអាហារបួស និងអាហារសុខភាព ដូច្នេះហើយទើបផលិតផល Gold Kili បានដាក់ចេញនូវភេសជ្ជៈថ្មីដែលគ្មានជាតិទឹកដោះគោ ក្រោមប្រេន “Oat-k by Gold Kili” ។
លោកស្រីបញ្ជាក់បន្ថែមថា “ផលិតផលប្រកបដោយភាពច្នៃប្រឌិតនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនូវអ្វីដែលអ្នកចូលរួមទទួលបានពីព្រឹត្តិការណ៍នេះ ហើយវាក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ម៉ាកប្រេនរបស់យើងចំពោះការច្នៃប្រឌិត និងគុណភាព” ។
គួរបញ្ជាក់ថា THAIFEX – Anuga Asia 2024 សន្យានឹងធ្វើការផ្លាស់ប្ដូរឆ្ពោះទៅអនាគតនៃពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈលំដាប់អន្តរជាតិ ហើយពាណិជ្ជករត្រូវបានអញ្ជើញឲ្យចូលរួមក្នុងបទពិសោធន៍ដ៏សម្បូរបែបដែលបង្កប់នូវរសជាតិ បទពិសោធន៍នៃការច្នៃប្រឌិត និងការបង្កើតបដិវត្តន៍ម្ហូបអាហារជាដើម ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា