ជីវិតកម្សាន្ដ
សំលៀកបំពាក់ Liu Yifei រងការរិះគន់ ខណៈ Shu Qi ទទួលការសរសើរក្នុងព្រឹត្តិការណ៍ Bulgari
ការជ្រើសរើសសម្លៀកបំពាក់របស់តារាសម្តែងជនជាតិអាមេរិកដើមកំណើតចិន Liu Yifei បានទាក់ទាញការរិះគន់ ខណៈដែលតារាស្រីតៃវ៉ាន់ Shu Qi ទទួលបានការសរសើរចំពោះការស្លៀកពាក់ ក្នុងពេលដែលអ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយម៉ូដប្រណីត Bulgari ក្នុងទីក្រុងរ៉ូម។
Liu Yife បានចូលរួមក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ដោយស្លៀកពាក់ឈុតពណ៌បៃតងពីការប្រមូល Haute Couture Spring/Summer 2024 របស់ Tamara Ralph ។ ក្នុងនាមជាអ្នកនាំពាក្យម៉ាក Bulgari នាងបានតុបតែងខ្លួននាងជាមួយនឹងគ្រឿងអលង្ការថ្លៃៗជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ Weibo ជាច្រើនបានកត់សម្គាល់ថា ការជ្រើសរើសសម្លៀកបំពាក់ក្រាស់ ស្មាក្រាស់ គួបផ្សំជាមួយនឹងម៉ូតសក់ ធ្វើឲ្យនាងមើលទៅកាន់តែចាស់ជាងវ័យ។
ទន្ទឹមនឹងនេះដែរ Shu Qi បានជ្រើសរើសការរចនាពីការប្រមូល Haute Couture Spring/Summer 2024 របស់ Armani Privé ដែលត្រូវបានទទួលយ៉ាងល្អដោយអ្នកអត្ថាធិប្បាយលើអ៊ីនធឺណិត។ មនុស្សជាច្រើនបានសរសើរនាងចំពោះរូបរាងទោះជាមានអាយុជ្រេហើយក្ដី។
តាមរយៈការបញ្ចេញមតិរបស់មហាជនជាច្រើននៅលើ Weibo បាននិយាយខុសៗគ្នាថា “រូបរាងរបស់ Shu Qi នៅឯព្រឹត្តិការណ៍នៅទីក្រុងរ៉ូមគឺពិតជាស្រស់ស្អាតណាស់”។ អ្នកទៀតបាននិយាយថា “មានពណ៌សម្បូរបែបដូចជាធម្មជាតិ ពពក ទឹក និងផ្ការីក ក៏ដូចជាអង្កាំដ៏រស់រវើក និងត្បូងពេជ្រដ៏ប្រណិត រួមផ្សំជាមួយនឹងភាពចែងចាំងនៃក្រណាត់ សម្លៀកបំពាក់របស់ Shu Qi ពិតជាស្រស់ស្អាតខ្លាំងណាស់”។ មួយទៀតបាននិយាយថា “រួមជាមួយគ្រឿងអលង្ការ Shu Qi ទទួលបានពិន្ទុល្អឥតខ្ចោះ” ។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ Bulgari មិនមែនមានត្រឹមតែតារាស្រីចិន និងតៃវ៉ាន់២រូបនេះទេ ក្នុងនោះផងដែរក៏មានតារាសម្តែងអាមេរិក Anne Hathaway (ទីពីរមកពីឆ្វេង) និងតារាសម្តែងឥណ្ឌា Priyanka Chopra (ទីពីរមកពីស្ដាំ) ដែលជាម្ចាស់ពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ ២០០ បានចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាសអាភាស Shu Qi បង្ហាញសម្រស់ក្នុងវ័យ ៥០ ឆ្នាំ ស្អាតដូចវ័យ ២០ ឆ្នាំ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់