Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​៨​នាក់ ក្នុង​ហេតុការណ៍​​ចាក់​សម្លាប់​ដោយ​កាំបិត​នៅ​ចិន

បានផុស

នៅ

ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ផ្សាយ​ថា មាន​ករណី​ចាក់​សម្លាប់​​នៅ​​ទីក្រុង Xiaogan ខេត្ត Hubei ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៨​នាក់​បាន​បាត់​បង់​ជីវិត និង​​មនុស្ស​ម្នាក់​ទៀត​​រង​របួស។ ហេតុការណ៍​ឃាត​កម្ម​នេះ បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​បុរស​ម្នាក់​​ត្រកូល Lu អាយុ​៥៣​​​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​បង្ក​​គឺ​ជា​មនុស្ស​ធ្លាប់​​ព្យាបាល​​ជំងឺ​វិកល​ចរិត។ ប៉ូលិស​បាន​ចាប់​ឃាត់​​ខ្លួន​​ជន​សង្ស័យ ដើម្បី​​​ស៊ើប​អង្កេត​បន្ត។ ដោយ​ឡែក​ចំពោះ​របួស​របស់​​ជន​រង​គ្រោះ​ មិន​បង្ក​ជា​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។

នេះ​​គឺ​ជា​ករណី​លើក​ទី​៣​ហើយ ដែល​មាន​ការ​ចាក់​សម្លាប់​នៅ​ប្រទេស​ចិន ក្នុង​ខែ​​ឧសភា ឆ្នាំ​២០២៤។ កាល​ពី​ថ្ងៃ​២០ មាន​​ស្ត្រី​ម្នាក់​បាន​យក​កាំបិត​ចិត​ផ្លែ​ឈើ​ចាក់​សម្លាប់​មនុស្ស​២​នាក់ និង​របួស​៤​នាក់ ក្នុង​បរិវេណ​​បឋម​សិក្សា​មួយ​កន្លែង​ក្នុង​ខេត្ត Jiangxi។ បន្ថែម​ពី​នេះ​ នៅ​ថ្ងៃ​ទី​៧ ក៏​មាន​ករណី​ចាក់​សម្លាប់​​​ដោយ​បុរស​ម្នាក់​ផង​ដែរ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាត់​បង់​ជីវិត ហើយ​របួស​២១​នាក់ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ស្ថិត​នៅ​ខេត្ត Yunnan៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២១ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម