Connect with us

ព័ត៌មានជាតិ

លោក សឿន រឿត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា នៅស្រុកជីក្រែង

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅស្រុកជីក្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកជីក្រែង បានបញ្ជាក់ឱ្យដឹងថា អង្គបោះឆ្នោតទូទាំងស្រុកមាន ៩៦រូប ស្រី ២៥រូប ក្នុងនោះគណបក្សប្រជាជនមាន ៧០រូប ស្រី ២១រូប ដែលមាន ក្រុមប្រឹក្សាស្រុក ២១អាសនៈ។ ក្នុងកិច្ចដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុកនេះ បានដំណើការទៅដោយភាពរលូន គ្មានអំពើហិង្សា ទៅតាមប្រតិទិនរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

លោក សឿន រឿត បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈបក្សស្រុក ដែលតែងតែយកចិត្តទុកដាក់បំពេញការងារ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី សម្រាប់ប្រយោជន៍រួម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការងារគណបក្ស និងរាជរដ្ឋាភិបាល ដូចជា ការ កសាងសមិទ្ធផលនានា ធ្វើឱ្យមានការផ្លាស់ប្ដូរ និងមានការរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកថា សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងការខិតខំរួមគ្នា របស់សមាជិកសមាជិកាគណបក្សគ្រប់មូលដ្ឋានទាំងអស់។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប លោក សឿន រឿត បានជម្រុញគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សហការជាមួយគណបក្សស្រុក ឃុំ បន្តយកចិត្តទុកដាក់គ្រប់គ្រងអង្គបោះឆ្នោតរបស់គណបក្សឱ្យបានល្អ ដោយពង្រឹងទាំងស្មារតី សតិអារម្មណ៍ នយោបាយ សាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

លោកលើកឡើងថា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ត្រូវសហការជាមួយគណបក្សស្រុក ឃុំ ធ្វើការប្រមូលផ្តុំអង្គបោះឆ្នោត ដែលនៅឆ្ងាយពីការិយាល័យបោះឆ្នោត និងជួយពិនិត្យមើលរាល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឱ្យការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ លើសពីនេះ ត្រូវបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដំណើរការដោយរលូន ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងអនុលោមតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានោះ លោកប្រធាន ក៏បានជំរុញដល់សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាធាតុចូលបន្ថែមសម្រាប់ភារកិច្ចប្រចាំថ្ងៃ និងត្រូវចងចាំថា គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរ ច្បាស់លាស់ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពបានគង់វង្ស។ ជាពិសេស ត្រៀមលក្ខណៈម្ចាស់ ការក្នុងគ្រប់ទិដ្ឋភាព ក្រោមស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រឹងមាំ ដើម្បីទប់ទល់ និងដោះស្រាយ រាល់បញ្ហានានា ដែលកើតឡើងជាយថាហេតុ។

លោកថា គណបក្សប្រជាជនផ្សាភ្ជាប់ជាមួយប្រជាជន ដាក់ខ្លួនបម្រើប្រជាជន យកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីប្រកប ដោយឆន្ទៈក្លៀវក្លាឥតរាថយ និងការគាំទ្រពី សំណាក់ប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការដឹកនាំយូរអង្វែងទៅមុខរបស់គណបក្ស។ ព្រមទាំងពង្រឹងការប្តេជ្ញាចិត្ត ខាងនយោបាយ ដណ្តើមជោគជ័យឱ្យបានជាដាច់ខាត ជូនគណបក្ស សម្រាប់ការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដើម្បីគណបក្សប្រជាជនបន្តដឹកនាំគ្រប់គ្រងការងារទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្កលក្ខណៈសម្បត្តិដល់គណបក្ស អនុវត្តសម្រេចនូវបេសកកម្មអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា។

លោកសង្កត់ធ្ងន់ថា ក្នុងព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ ត្រូវធ្វើឱ្យបានសម្រេចជោគជ័យ ដើម្បីធានាដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្សដ៏រឹងមាំ ដោយផ្អែកលើច្បាប់ មានការគោរព សិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើន ជឿនលឿន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារ មានជីវភាពកាន់តែល្អប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម៕

 អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម