សេដ្ឋកិច្ច
ក្រុមអាជីវកម្មវៀតណាម អំពាវនាវឲ្យមានការគ្រប់គ្រងវិស័យទុរេនឲ្យតឹងរ៉ឹង
ក្រុមអាជីវកម្មរបស់ប្រទេសវៀតណាម កំពុងអំពាវនាវស្នើសុំឱ្យមានយន្តការគ្រប់គ្រងដ៏តឹងរ៉ឹងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃកសិកម្មទុរេន ខណៈវិស័យនេះរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយរបស់កាសែត Vietnam News។
ក្រោយទទួលបានការអនុញ្ញាតជាផ្លូវការឱ្យនាំចេញទុរេនវៀតណាមទៅកាន់ប្រទេសចិន ទុរេនបានជួញជំរុញឧស្សាហកម្មផ្លែឈើទាំងមូលរបស់វៀតណាម ដោយការនាំចេញផ្លែឈើប្រភេទនេះមានតម្លៃប្រមាណ ២,២ ប៊ីលានកាលពីឆ្នាំមុន។
យ៉ាងណាមិញ ទីផ្សារដែលកំពុងរីកចម្រើនមួយនេះ បានបង្កជាបញ្ហាទាក់ទងទៅនឹងការអនុលោមតាមបទប្បញ្ញត្តិទីផ្សារនាំចូល ដែលនាំឱ្យការដឹកជញ្ជូនទុរេនជាច្រើន រងការត្រួតពិនិត្យសម្រាប់ជំងឺរុក្ខជាតិ និងសុវត្ថិភាពចំណីអាហារ។ ការបំពានផ្សេងៗទៀត រួមមានកន្លែងវេចខ្ចប់ទិញទុរេនពីតំបន់ដាំដុះដោយគ្មានលេខកូដ នាំឱ្យផលិតផលមានប្រភពដើមមិនច្បាស់លាស់ ឬមិនអនុវត្តតាមដំណើរការវេចខ្ចប់ដែលត្រូវបានអនុម័តជាដើម។
លោកស្រី Ngô Tường Vy អគ្គនាយកក្រុមហ៊ុន Chánh Thu Fruit Import-Export Joint Stock Company បាននិយាយថា ការអភិវឌ្ឍន៍ឧស្សាហកម្មទុរេន កំពុងជួយកសិករទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ យ៉ាងណាមិញ លោកស្រីថា អាជីវកម្មជាច្រើនបានខាតបង់លុយរាប់រយពាន់លានដុង ដោយសារកិច្ចសន្យាទិញត្រូវបានលុបចោល។ ពេលធ្វើការលើផ្នែកផ្គត់ឱ្យផ្សារទំនើប ការលុបចោលកិច្ចសន្យាតែមួយ អាចមានផលវិបាកយ៉ាងធំធេង។
ដោយបែបនេះហើយ លោកស្រី Vy ថ្លែងថា ចាំបាច់ត្រូវមានយន្តការច្បាប់ជាប្រព័ន្ធ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មទុរេន។
ជាឧទាហរណ៍ ប្រទេសថៃ ដែលជាដៃគូប្រកួតប្រជែងរបស់វៀតណាមក្នុងការផលិត និងនាំចេញទុរេន បានទទួលជោគជ័យក្នុងទីផ្សារពិភពលោក ដោយសារចំណែកនៃការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះការបំពាននៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ទុរេន។ លោកស្រីថា ការអនុវត្តន៍បទប្បញ្ញត្តិបានរួមចំណែកមិនត្រឹមតែផលប្រយោជន៍របស់អ្នកដាំដុះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល និងប្រទេសជាតិផងដែរ។
ចំណែកឯលោក Võ Quan Huy នាយកក្រុមហ៊ុន Huy Long An Co., Ltd. វិញ បានថ្លែងថា បញ្ហាមួយទៀតគឺការតាមដានប្រភពដើមនៃទុរេន។ លោកបន្តថា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ទីផ្សារនឹងចាប់ផ្តើមយកចិត្តទុកដាក់កាន់តែច្រើនទៅលើបញ្ហានេះ។
ជាមួយគ្នានេះ លោក Nguyễn Phong Phú នាយកបច្ចេកទេសនៃក្រុមហ៊ុន Vina T&T Import-Export Company បាននិយាយថា បញ្ហាសំខាន់បំផុតសម្រាប់ឧស្សាហកម្មទុរេននាពេលនេះ គឺការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។ យោងតាមលោក Phú បញ្ហាចម្បងនៃឧស្សាហកម្មនេះ គឺភាពវឹកវរតម្លៃ ការបំពានកិច្ចសន្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។
គួរគូសបញ្ជាក់ថា វិស័យទុរេនវៀតណាមបានរីកចម្រើនយ៉ាងរហ័ស ដោយសារការងាកទៅដាំដំណាំប្រភេទនេះរបស់ប្រជាជនវៀតណាម នៅពេលទីផ្សារហក់ឡើង។ ការណ៍នេះបង្កជាការព្រួយបារម្ភផ្សេងៗទៀត រួមទាំងបរិមាណច្រើន ប៉ុន្តែកង្វះគុណភាពក្នុងការនាំចេញ៕
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច