Connect with us

ជីវិតកម្សាន្ដ

ប្រធានក្រុមល្ខោនបាសាក់ អំពាវនាវរួមគ្នាផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ

បានផុស

នៅ

លោក អុល សំអាង ដែល​ជា​ប្រធាន​ក្រុម​ដឹកនាំ​សិល្បៈ​ល្ខោនបាសាក់​មហាជន អុល សំអាង វង់​ទី​រាជា​ធានី​ភ្នំ​ ជាថ្មី​ម្តងទៀត​ បានចេញ​មុខ​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​មហាជន ​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​អភិរក្ស​មរតក​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​របស់​ប្រធាន​ក្រុម​ល្ខោនបាសាក់ អុល សំ អាង រូបនេះ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ​កុំ​ឲ្យ​មាន​ការ​បាត់បង់ ​ឬ​ធ្លាក់​ចុះ ​ពិសេស​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កាន់តែ​ជ្រួតជ្រាប​ដល់​ស្រទាប់​មហាជន​បាន​ដឹង​អំពី​គុណ​តម្លៃ​វប្បធម៌​ជាតិ​ផង​ដែរ។

លោក អុល សំអាង បាន​បញ្ជាក់ថា ​”​ការ​រួម​គ្នា​ជួយ​ផ្សព្វផ្សាយ អភិរក្ស មរតក​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់​ខ្មែរ​ឲ្យ​ជ្រួតជ្រាប​ដល់​ស្រទាប់​មហាជន ជ្រួតជ្រាប​ពី​គុណ​តម្លៃ វប្បធម៌​ជាតិ ​យើង​គួរ​តែ​ផុស​ចេញ​ទឹក​ចិត្ត​សមានចិត្ត ស្មារតី មនសិការ ​នៃ​ពលរដ្ឋ​យើង​ម្នាក់ៗ ដើម្បី​ការពារ​ថែរក្សា​បណ្ដុះ​បណ្ដាល គាំពារ​ទ្រទ្រង់​ពី​មូលធន​ជន​ឥស្សរជន​ នៃ​ជាតិ​យើង​”។

កន្លងមក​ដោយ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​តួឯក​ល្ខោន​បាសាក់​លោក អុល សំអាង ធ្លាប់​ចេញមក​ស្នើ​ដោយ​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ និង​កូន​ខ្មែរ​ទាំងអស់ ​រួមគ្នា​លើក​ស្ទួយ​ដល់​វិស័យ​ល្ខោនបាសាក់ ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​មាន​ភាព​ល្បីល្បាញ​។​

ជា​ការ​ពិត​លោក អុល សំអាង គេ​កត់សម្គាល់ថា ​លោក​តែង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ក្នុង​ការ​រួមគ្នា​ផ្សព្វផ្សាយ​អភិរក្ស​នូវ​មរតក​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ​កុំ​ឲ្យ​បាត់បង់ ឬ​ធ្លាក់ចុះ​។

លើសពីនេះ​ទៀត​ ព្រោះតែ​មានការស្រលាញ់​វប្បធម៌ អរិយធម៌​សង្គមជាតិ ​ដោយ​ឈរ​លើ​សុ​ឆន្ទៈ​ឧត្ដមគតិ​ជាតិ ​ខ្លាច​បាត់បង់​ទម្រង់​ល្ខោន​សិល្បករ​ ក្រុម​ល្ខោន​បាសាក់​លោក ​អុល សំអាង បាន​បញ្ជាក់​ដែរ​ថា ​ទោះ​យ៉ាងណា​លោក​សុខចិត្ត​ក្រាញននៀល​តស៊ូ​ពុះពារ​ឆ្លងកាត់​ឧបសគ្គ លំបាកលំបិន​វេទនា​ក៏ដោយ ​ក៏​មិន​រាថយ​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម