សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល៖ សេដ្ឋកិច្ចតំបន់អាស៊ីមានភាពរស់រវើកជាមួយវប្បធម៌ចំណាស់
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា តំបន់អាស៊ីមានភាពសំសម្បូរបែប សេដ្ឋកិច្ចរស់រវើក និងវប្បធម៌មានវ័យចំណាស់ឈរជាបង្គោលនៃភាពធន់ និងភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនដោយអាស្រ័យលើកម្លាំងរួមគ្នាក្នុងផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅលើសកលលោក និងពង្រឹងការកសាងអនាគតប្រកបដោយចីរភាព និងបរិយាបន្ន។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងនៅក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី” នៅឯប្រទេសជប៉ុន កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្ដួចផ្ដើមនានានៅក្នុងតំបន់ដើម្បីលើកកម្ពស់សន្តិភាព សមាហរណកម្មសេដ្ឋកិច្ច និងសាមគ្គីភាពសង្គមដោយសង្កត់ធ្ងន់ទៅលើការសន្ទនា កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងអាស៊ីមួយប្រកបដោយភាពធន់និងភាពរុងរឿង ជាក់ស្តែងដូចជាការចូលរួមគ្នានៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចសន្យាពាណិជ្ជកម្មក្នុងតំបន់ជាមួយនឹងការបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ ការចូលរួមជាលក្ខណៈស្ថាបនា និងការរួមគ្នាអភិវឌ្ឍន៍អនាគតរបស់អាស៊ីដែលដើរតួជាគំរូ ប្រកបដោយជំនឿចិត្ត និងទទួលយកឱកាស និងបញ្ហាប្រឈមនានានៅលើសកលលោក៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក