Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កេណ្ឌ​អ្នក​ទោស​ឲ្យ​ចូល​បម្រើ​ទ័ព

បានផុស

នៅ

រដ្ឋាភិបាល​អ៊ុយក្រែន បាន​ចាប់​ផ្ដើម​​ដោះ​លែង​អ្នក​ទោស​​ឲ្យ​ចូល​បម្រើ​​ក្នុង​ជួរ​កង​ទ័ព ដែល​សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ពី​កង្វះខាត​​នូវ​​ធនធាន​យោធា​របស់​ក្រុង​គែរ ដោយសារ​តែ​ភ្លើង​សង្គ្រាម​រយៈ​​ពេល​ជាង​២​ឆ្នាំ​កន្លង​មក​​ជាមួយ​​​​រុស្ស៊ី។ នេះ​​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក Denys Maliuska រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អ៊ុយក្រែន កាល​ពីថ្ងៃ​ទី​២៤ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Maliuska បាន​ប្រាប់​ថា ក្រោម​ការ​អនុម័ត​ច្បាប់​ថ្មី​កាល​ពី​សប្ដាហ៍​មុន អ្នក​ទោស​ជិត​៣៥០​នាក់​​​ត្រូវ​បាន​យក​ទៅ​បម្រើ​ការ​​យោធា​រួច​​មក​ហើយ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ក្រោយ​បញ្ចប់​បេសកកម្ម។ លោក​បន្ត​ថា មក​​ទល់​នឹង​ពេល​នេះ មាន​អ្នក​ទោស​​ខ្ទង់​២​ម៉ឺន​នាក់​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ទ័ព ហើយ​តុលាការ​ប្រចាំ​ប្រទេស​​កំពុង​ពិចារណា​រើស​យក​​​អ្នក​ទោស​ដាក់​ពាក្យ​​ចំនួន ៤ ៣០០​នាក់។

គោល​នយោបាយ​ថ្មី​នេះ ដូច​គ្នា​ទៅ​នឹង​ការ​អនុវត្ត​​នៅ​​ក្នុង​ប្រទេស​រុស្ស៊ី​អ៊ីចឹង​ដែរ ខុស​ត្រង់​តែ​​ចំណុច​ខ្លះៗ​​ប៉ុណ្ណោះ។ នៅ​រុស្ស៊ី ទោះ​អ្នក​ទោស​​​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ក៏​​អាច​ដាក់​ពាក្យ​ចូល​បម្រើ​ទ័ព តែ​ចំពោះ​អ៊ុយក្រែន​វិញ ការ​ដាក់​ពាក្យ​ចូល​បម្រើ​ទ័ព​​មិន​ទទួល​​​​យក​អ្នក​ជាប់​ទោស​លើស​ពី​​២​ករណី​ឡើយ ដែល​ជាប់ពាក់​​ព័ន្ធ​នឹង​​​​​​អំពើ​មនុស្ស​ឃាត និង​ការ​ចាប់​រំលោភ ជា​ដើម។ លោក Maliuska បាន​​រៀបរាប់​ថា “វា​មាន​ស្រដៀង​គ្នា​ខ្លះ តែ​ខ្ញុំ​មិន​អាច​និយាយ​ថា វា​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​រុស្ស៊ី​ធ្វើ​ទេ”។

សូម​បញ្ជាក់​​ថា លោក Volodymyr Zelensky ធ្លាប់​និយាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា មាន​ទាហាន​អ៊ុយក្រែន ៣១ ០០០​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម។ តួ​លេខ​នេះ​មាន​ចំនួន​តិច​ជាង​អ្វី​ដែល​សហរដ្ឋ​អាមេរិក​​បាន​ប្រកាស កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​ទៅ​ទៀត ដែល​ថា ទាហាន​ជិត ៧​ម៉ឺន​នាក់​​នៅ​អ៊ុយក្រែន​​ត្រូវ​បាន​សម្លាប់។

ច្បាប់​ថ្មី​រើស​អ្នក​ទោស​ចូល​​​ជួរ​ទ័ព​របស់​​លោក Zelensky បាន​​ទទួល​រង​ការ​រិះគន់​​តិច​តួច​ដែរ​​ពី​​សាធារណជន​នៅ​អ៊ុយក្រែន។ យ៉ាង​​ណា​មិញ មហាជន​​ភាគ​ច្រើន និង​សមាជិក​សភា​ បាន​និយាយ​ថា អ្នក​ជាប់​ទោស​ក៏​មាន​តួនាទី​ការពារ​ប្រទេស​ដូច​ជន​ស៊ីវិល​​ដទៃ​ទៀត​ដែរ ដោយ​នេះ​គឺ​ជា​ឱកាស​សម្រាប់​ពួក​គេ​​កែ​ប្រែ​កំហុស។

ដោយ​ឡែ​ក​ចំពោះ​រុស្ស៊ី មាន​ការ​​យក​អ្នក​ទោស​រាប់​ម៉ឺន​នាក់​​រួច​មក​ហើយ​ឲ្យ​ចូល​បម្រើ​ទ័ព ហើយ​ដាក់​​ឈ្មោះ​អង្គភាព​​​អ្នក​ទោស​នេះ​ថា “Storm Z” ប្រើ​សម្រាប់​វាយលុក​បង្ហូរ​ឈាម​​នៅ​ជួរ​មុខ ដោយ​មិន​សូវ​ខ្វល់​​ពី​​​ចំនួន​​គ្រោះថ្នាក់​អ្នក​ស្លាប់ និង​របួស​នោះ​ទេ។ ប្រការ​នេះ​ទើប​បាន​ជួយ​ឲ្យ​ក្រុង​ម៉ូស្គូ​អាច​វាយ​បុក​ចូល​​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គ្រាម ដោយ​​ជា​​​ឧទាហរណ៍​ដូចជា ការ​ដណ្ដើម​យក​បាន​​ទីក្រុង​មួយ​ចំនួន​ពី​អ៊ុយក្រែន ដូចជា ទីក្រុង Bakhmut, Avdiivka និង Marinka ជា​ដើម៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម