Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងនឹងកំណែទម្រង់សភា តៃវ៉ាន់

បានផុស

នៅ

មនុស្សរាប់សិបនាក់បានដើរតាមដងផ្លូវជុំវិញសភាតៃវ៉ាន់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់សភា បូករួមនឹងការតវ៉ាដោយកំហឹងជុំវិញការរយល់ឃើញរបស់ចិនលើឥទ្ធិពលលទ្ធិប្រជាធិបតេយ្យរបស់កោះនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​ CNA​​ កាលពីថ្ងៃទី២៦ ខែ​ឧសភា​កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្តុំគ្នានៅខាងក្រៅសភាកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួនបានធ្វើសមយុទ្ធរយៈពេល ២ ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ដើម្បីកំញើញប្រធានាធិបតីថ្មីលោក Lai Ching-te ដែលចិនចាត់ទុកថា ជនក្បត់ជាតិបំបែកខ្លួន ។

គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ គឺ Kuomintang (KMT) ដែលគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនបាននិយាយថា ខ្លួនកំពុងព្យាយាមនាំមកនូវការទទួលខុសត្រូវបន្ថែមទៀតដល់រដ្ឋាភិបាល ដោយបានចោទប្រកាន់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោក Lai ពីការព្យាយាមផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងលាបពណ៌បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន ក្នុងគោលបំណងរារាំងកំណែទម្រង់ ។

គណបក្ស DPP កំពុងព្យាយាមបញ្ឈប់គណបក្សប្រឆាំងដែលរួមគ្នាមានអាសនៈភាគច្រើននៅក្នុងសភា ពីការបង្ខំតាមរយៈវិធានការផ្តល់ឲ្យសមាជិកសភាត្រួតពិនិត្យបន្ថែមទៀតលើរដ្ឋាភិបាល ។ កំណែទម្រង់នេះនឹងផ្តល់អំណាចដល់សមាជិកសភាក្នុងការស្នើសុំឲ្យយោធា ក្រុមហ៊ុនឯកជន ឬបុគ្គលនានាបញ្ចេញព័ត៌មានដែលចាត់ទុកថាពាក់ព័ន្ធនឹងសមាជិកសភា ខណៈកំណែទម្រង់នេះក៏មានការ​ដាក់ទោស​ឧក្រិដ្ឋលើ​មន្ត្រី​រដ្ឋាភិបាលដែលមើលងាយសមាជិកសភា និង​ធ្វើឲ្យបទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារផងដែរ ។

គួរបញ្ជាក់ថា បាតុករភាគច្រើនជានិស្សិត ឬអ្នកជំនាញវ័យក្មេងបានកាន់បដាចោទប្រកាន់ក្រុមប្រឆាំងថា ព្យាយាមរំលោភលើកំណែទម្រង់នេះ ។ ទោះបីជាយ៉ាងណា ការតវ៉ានេះបានប្រព្រឹត្តទៅដោយសន្តិវិធី ពោល​មិនមានការបង្ករហេតុណាមួយនោះទេ ៕

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន គាំទ្រធម្មនុញ្ញសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

វប្បធម៌ ជំនឿ១០ ម៉ោង មុន

សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម