Connect with us

ព័ត៌មានជាតិ

ខ្លាធំ ឬខ្លាដំបងផុត​ពូជ​ពី​ប្រទេស​កម្ពុជា ជា​អំបូរ​សត្វ​មានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា

បានផុស

នៅ

កម្ពុជា​នឹង​នាំយក​សត្វខ្លាធំ​ចំនួន ៤ក្បាល ពីប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខដើម្បី​ស្តារ​សត្វ​ខ្លា​ធំ​ឡើង​វិញ​ ក្រោយ​សត្វ​​ដ៏​កម្រ​នេះ​បាន​ផុត​ពូជ​ពី​ដែន​ជម្រកព្រៃ​​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោង​តាម​ឯកសារ​ក្រសួង​បរិស្ថាន ខ្លាធំ ឬខ្លាដំបង ជាប្រភេទ​អំបូរ​សត្វ​ដែលមានមាឌធំជាងគេបំផុតក្នុង​ចំណោម​អំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារ​វាមាន​សម្បុរក្រហម លឿង ឬត្នោតខ្ចី មាន​ឆ្នូត​បង្កង់​ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន​។ នៅផ្នែក​ខាងក្រោមចង្កា និង​បំពង់កមានព​ណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និង​ខ្មៅផ្នែក​ខាងចុង។ ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រក គ្រប់ប្រភេទដែលមានទឹក ចំណី និង​ម្លប់​គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។

នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញ ក្នុង​ការ​ហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់​ចំណីបានចាប់ពីសត្វតូចរហូតដល់សត្វធំ និងអាចបង្កាត់​ពូជ​បាន​គ្រប់រដូវ និងអាច​បង្កើត​កូន​បានពី ១-៧ ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល ១០០ ថ្ងៃ។ វាអាចមាន​អាយុរហូត​ដល់​ ២៥ ឆ្នាំក្នុងធម្មជាតិ។

ក្រោម​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ឥណ្ឌា សត្វខ្លាធំ​ចំនួន ៤ ក្បាល​ ដែល​មានឈ្មោលចំនួន ១ ក្បាល និងញីចំនួន ៣ ក្បាល គ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នៅ​អំឡុង​ចុង​ឆ្នាំ ២០២៤។ បើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន ៤ ក្បាល ដែលនឹងមកដល់ រដ្ឋាភិបាលប្រទេស​ឥណ្ឌា​ នឹងបង្កើនការផ្ដល់ជូនដល់ ១១ ក្បាលបន្ថែម។

កញ្ញា​បណ្ឌិត សុវណ្ណា ហ្គោឡែត ​បាន​បញ្ជាក់​ថា សត្វខ្លាធំទាំង ៤ ក្បាល នឹង​លែងក្នុងតំបន់​ស្នូលនៃជួរ​ភ្នំក្រវាញ ដែល​ត្រូវបានការពារ និងចាត់ទុកថា មាន​សុវត្ថិភាព​បំផុត ក្នុងការស្តារ​សត្វខ្លាធំ​នៅកម្ពុជា​ឡើងវិញ។

សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយ​បច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទង​លើ​ក​សត្វ​ខ្លា ការតាមដានដំណើរសត្វខ្លា ពី​ផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន គឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈ​អង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅ​ឧទ្យាន​ជាតិ​ជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជា​ចំណីសត្វខ្លាឱ្យបានជាក់លាក់។

គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​ឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរ​កាលពីខែវិច្ឆិកាឆ្នាំ ២០២២ ដើម្បីជាការបោះជំហាន​ទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំនៅកម្ពុជា។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅ​រសៀល​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២៤ លោកជំទាវ​បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជាបានឱ្យដឹងថា​ ការប្រគល់សត្វខ្លាធំនេះ​អាចនឹងធ្វើឡើងអំឡុង​ពេល​ខែវិច្ឆិកា ឬខែធ្នូខាងមុខ។

យ៉ាងណាក្តីការប្រគល់ខ្លាមកកម្ពុជានេះ អាចពន្យាពេលយូរជាង​នេះ​បន្ថែមទៀតក៏អាចថាបានអាស្រ័យ​ទៅលើ​អាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ការនាំសត្វខ្លាធំមកកម្ពុជា​គឺនឹង​នាំ​មក​នូវ​សារៈប្រយោជន៍​ជាច្រើន​ដល់កម្ពុជា ក្នុងនេះក្រៅពីស្តារសត្វព្រៃដែលបាត់បង់ហើយ នៅ​អាច​ជាផ្នែកមួយ​សំខាន់​សម្រាប់​បម្រើលើវិស័យ​ទេសចរណ៍ សម្រាប់​បង្កើនជីវភាពសហគមន៍​មូលដ្ឋាន​ថែម​ទៀត។

សម្រាប់គម្រោងស្តារ​សត្វខ្លាធំ​ឡើងវិញនេះ បន្ទាប់ពី​បាត់វត្តមានពីទឹកដីកម្ពុជាកាលពី​អំឡុងឆ្នាំ​២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាធ្លាប់បានរកឃើញនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ ហិកតា ស្ថិតក្នុងដែន ជម្រក​សត្វព្រៃតាតៃ​នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃ​សម្រាប់ជា​ចំណី​សម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែង​ចូលតំបន់ស្នូល​នៃតំបន់ការពារធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារាសម្ដែង ស៊ី ណាវ៉ាត់ត្រា បានកូនឆ្នាំម្សាញ់តាមបំណង តែបារម្ភម្តាយកំពុងមានជំងឺនៅពេទ្យ

កីឡា៥ នាទីutes មុន

ត្រៀមខ្លួន សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នៅខេត្តសៀមរាប

កីឡា១២ នាទីutes មុន

ជាប្រវត្តិ​សាស្ត្រដំបូង! នារីកម្ពុជា លត់ ទីម័រ​ខាង​កើត៣​គ្រាប់ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ASEAN Women’s Cup 2024

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប៉ូលិសអូស្ត្រាលី​ឆ្មក់​ចាប់​ទូក​នេសាទ​ រឹបអូស​កូកាអ៊ីន​ជាង​២​តោន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ​តែងតាំង​លោក Kash Patel ជានាយក FBI ដោយ​បណ្តេញ​​នាយក​ចាស់មុន​អាណត្តិ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម