Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ៦ប្រទេសនៅជាប់រុស្ស៊ី កសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ទប់ទល់ជាមួយ ពូទីន

បានផុស

នៅ

តាមការចុះផ្សាយរបស់ AFP, នៅទីបំផុត ប្រទេសជាសមាជិកអង្គការណាតូចំនួន៦ ដែលស្ថិតនៅជាប់ព្រំដែនរុស្ស៊ី បានឯកភាពគ្នាកសាង “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ហើយ ដើម្បីការពារខ្លួនប្រឆាំងនឹងទង្វើបង្ករឿងពីសំណាក់លោក វ្ល៉ាឌីមៀរ ពូទីន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីមហាផ្ទៃលីទុយអានី លោកស្រី Agne Bilotaite បានប្រកាសផែនការនេះ កាលពីថ្ងៃសុក្រទី២៤ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីមកពីប្រទេសសមាជិកណាតូចំនួន៥ទៀតដូចជាអេស្តូនី ឡេតូនី ហ្វាំងឡង់ ន័រវេស និងប៉ូឡូញ។

លោកស្រីថ្លែងថា “នេះគឺជាផែនការយ៉ាងថ្មីសន្លាង! ជញ្ជាំងយន្តហោះគ្មានមនុស្សបើក នឹងលាតសន្ធឹងពីប្រទេសន័រវេស ទៅដល់ប៉ូឡូញ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីការពារព្រំដែនរបស់យើង”។

រដ្ឋមន្ត្រីមហាផ្ទៃលីទុយអានី លោកស្រី Agne Bilotaite (រូបថត៖ 15min)

តាមការបញ្ជាក់ពីលោកស្រី ផែនការនេះ គឺត្រូវបានព្រមព្រៀងគ្នា ក្នុងបរិបទនៃការកើនឡើងក្តីបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងនៅក្នុងតំបន់ ព្រោះតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងប្រព័ន្ធឃ្លាំមើល, យន្តហោះគ្មានមនុស្សបើកនិងបច្ចេកវិទ្យាផ្សេងទៀត ក៏នឹងអនុញ្ញាតឲ្យយើងការពារខ្លួន ប្រឆាំងនឹងការបង្កហេតុពីប្រទេសអមិត្តនិងទប់ស្កាត់ការរត់ពន្ធនានាផងដែរ។

យន្តហោះគ្មានមនុស្សបើក (រូបថត៖ Britannica)

បន្ថែមពីលើការដាក់ពង្រាយយន្តហោះគ្មានមនុស្សដើម្បីត្រួតពិនិត្យព្រំដែន ប្រទេសនានាក៏នឹងប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ដើម្បីការពារឧបករណ៍សត្រូវប្រភេទនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនផ្តល់ព័ត៌មានជាក់លាក់អំពីពេលវេលាសម្រាប់ការអនុវត្តផែនការនេះទេ ប៉ុន្តែកត់សម្គាល់ថា “ជញ្ជាំងយន្តហោះគ្មានបើក” អាចត្រូវបានរ៉ាប់រងដោយមូលនិធិពីសហភាពអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្នុងពេលមួយយប់ រុស្ស៊ី បាញ់ទម្លាញ់យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនអស់ ៣១គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម