Connect with us

ព័ត៌មានជាតិ

កម្ពុជា​មានកំពង់​ផែតាម​ដងទន្លេ​សំខាន់ៗ​ចំនួន ១៩ សម្រួលដឹកជញ្ជូនទំនិញ​តាមផ្លូវទឹក

បានផុស

នៅ

កម្ពុជាមានអូរ ព្រែក ស្ទឹង ទន្លេហូរកាត់ខ្វាត់ខ្វែង​ដែលជាប្រភព​នៃការដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់។ ផ្លូវទឹកដែលអាច​ធ្វើនាវាចរ​បាន​មានប្រវែង ១ ៧៥០ គីឡូម៉ែត្រ ក្នុងនោះ​ទន្លេមេគង្គមានចំណែក ៣០% ទន្លេសាបនិងបឹងទន្លេសាបប្រហែល ១៥% ទន្លេបាសាក់ ៥% និងផ្លូវទឹកផ្សេងទៀត​ប្រហែល ៥០%។ ប៉ុន្តែ​នារដូវប្រាំងផ្លូវនាវាចរណ៍មានប្រវែងសរុបត្រឹមតែ ៥៨០ គីឡូម៉ែត្រ ដែលនេះ​បង្ហាញនូវ​ភាព​ប្រែប្រួល​ដ៏គួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​បាន​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​កំពង់ផែ​តាម​ដង​ទន្លេ ខណៈ​ដែល​ការដឹកជញ្ជូន​តាមផ្លូវទឹក មានសារសំខាន់ណាស់ ដោយមានភាពចំណេញច្រើន តាមរយៈការ​ដឹក​បាន​ច្រើន កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ ចូលរួម​ជំរុញកំណើនសេដ្ឋកិច្ច។

​ឯកសារ​ផែនការមេគ្រប់ជ្រុងជ្រោយ​ស្តី​ពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ​ និង​ភស្តុភារកម្ម​កម្ពុជា​បាន​បង្ហាញ​ថា កម្ពុជាមានកំពង់ផែទន្លេសំខាន់ៗចំនួន ១៩ រួមមាន៖ (១) ផែរណប​ពហុបំណងទន្លេបិទ (UM2), (២) ផែ​ក្រចេះ, (៣) ផែ​ស្ទឹងត្រែង, (៤) ផែសៀមរាប, (៥) ផែ​បាត់ដំបង, (៦) ផែ​ពោធិ៍សាត់, (៧) ផែ​កំពង់ឆ្នាំង, (៨) ផែ​ពហុបំណង (TS3), (៩) ផែ​អ្នកដំណើរ និង​ទេសចរណ៍ (TS1), (១០) ផែ​រណបពហុបំណង (TS11) ស្ថិតនៅរាជធានីភ្នំពេញ, (១១) ផែកុងតឺន័រថ្មី LM17, (១២) ផែ​ព្រែកអញ្ចាញ (UM1) នៅ​ខេត្តកណ្តាល, (១៣) ផៃ​កោះរកា (LM26) នៅ​ខេត្តព្រៃវែង, (១៤) ផែ​ព្រែកក្ដាម, (១៥) ផែ​បឹងកេត, (១៦) ផៃ​អូស្មាច់, (១៧) ផែ​កំពង់លែង, (១៨) ផែ​មេគង្គ, និង (១៩) ផែ​សុវណ្ណភូមិ ព្រមទាំងចំណតផែទេសចរណ៍ និង​ចំណត​ផែ​​ប្រេងឧស្ម័ន​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត។

យ៉ាងណាមិញ ដោយសារ​ការប្រែប្រួល​នៃកម្ពស់ទឹក​តាមរដូវ និង​គន្លង​ផ្លូវខ្លះ​មិនអាចឱ្យ​នាវាចរាចរណ៍​បានដោយរលូន ផ្លូវ​នាវាចរណ៍​មួយភាគធំ​មិន​អាច​ឱ្យនាវា​ចំណុះ ១ ០០០តោន ឆ្លងកាត់​ពេញ​មួយឆ្នាំ​បាន​ឡើយ។

ជាក់ស្ដែង គន្លងផ្លូវខ្លះនៃតំបន់បឹងទន្លេសាប និងទីតាំងភ្ជាប់ជាមួយ​ទន្លេសាប (ចំណុចប្រសព្វ​រវាង​ខេត្តក្រចេះ និងស្ទឹងត្រែង) ព្រមទាំងគន្លងនៃទន្លេមេគង្គភ្ជាប់ទៅប្រទេស វៀតណាម ដែល​ជម្រៅ​ទឹក​មិន​ជ្រៅ​គ្រប់គ្រាន់ និងបង្កផលលំបាក​ដល់នាវាចំណុះធ្ងន់ឆ្លងកាត់។ បន្ថែមលើសពី​នេះទៀត លក្ខខណ្ឌ​នាវាចរ​តាម​ព្រំដែន​កម្ពុជា-ឡាវ មិន​អំណោយ​ផល​​ដោយសារ​កម្ពស់ទឹកមាន​ភាព​ខុស​គ្នា​ខ្លាំង ដែល​រារាំងដល់ការអភិវឌ្ឍ​ការដឹកជញ្ជូន​តាមផ្លូវទឹក​រវាងប្រទេសទាំងពីរ។

ប្រឈមនឹងកត្តាធម្មជាតិ បូករួមទាំង​ថ្លៃដឹកជញ្ជូនខ្ពស់​និងសកម្មភាព​ដឹកជញ្ជូន​នៅតិច ការទាញ​យក​អត្ថប្រយោជន៍​ពីការដឹកជញ្ជូន​តាម​ផ្លូវទឹកទន្ល​របស់​កម្ពុជាឱ្យអស់​សក្តានុពល ​តម្រូវ​ឱ្យមានការ​វិយោគ​បន្ថែម​ឱ្យ​បាន​ច្រើន និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

រដ្ឋាភិបាលកម្ពុជា ​ក៏​ទើប​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់ស្តីពី «ការដឹកជញ្ជូនតាមផ្លូវទឹក»។ ច្បាប់នេះកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការ​ដឹកជញ្ជូនតាមផ្លូវទឹក​ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួម​ចំណែក​ការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង​ប្រកប​ដោយ​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានិត៖ ដើម្បីឱ្យសេដ្ឋកិច្ចមានដំណើរការល្អ ត្រូវគិតគូរអំពីសន្តិភាពជាមុនសិន

ព័ត៌មានជាតិ២៥ នាទីutes មុន

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ប្រទេសអ្នកមាន យល់ព្រមផ្តល់ប្រាក់៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ជួយប្រទេសអ្នកក្រ ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម  ក្រោយហូបបន្លែ៤មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបឋម ៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកប្រមូលទិញស្រូវ១ក្រុម ស្នើសុំទូទាត់ប្រាក់​ពី​ឈ្មូញកណ្តាលម្នាក់ តែឈ្មួញថា មិនដែលស្គាល់ មិនដែលទាក់ទងជាមួយទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មីស៊ីលថ្មី​របស់​រុស្ស៊ី​អាចបាញ់​ដល់​គ្រប់​ទីកន្លែង​ពេញ​ទ្វីបអឺរ៉ុប​​ទាំងមូល​៖មេបញ្ជាការរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម