Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ខាត់ សុឃីម លុតជង្គង់ថ្វាយបង្គំនាយ កុយ និយាយទាំងអួលដើមក

បានផុស

នៅ

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុ ឃីម បានបង្ហាញពីសកម្មភាពដឹងគុណចំពោះសិល្ប:រៀមច្បងគឺតារាកំប្លែងនាយ កុយ ដែលធ្លាប់បានផ្តល់ឱកាសបណ្តុះបណ្តាលឲ្យបានលេងកំប្លែងនិងច្រៀងភ្លេងការជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ទិដ្ឋភាពដែលត្រូវបានមហាជនយកទៅចែករំលែកនៅលើបណ្តាញសង្គមគ្រាដែល អ្នកនាង ខាត់ សុឃីម និងតារាកំប្លែងនាយ កុយ ចូលរួមកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីមួយបានបញ្ជាក់ថា តារាពហុជំនាញរូបនេះ​បានដឹងគុណយ៉ាងខ្លាំងនៅចំពោះមុខនាយកុយ។ ក្រៅពីកន្ត្រកផ្លែឈើជូននាយ កុយ គឺអ្នកនាង ខាត់ សុឃីម បានលុតជង្គង់ថ្វាយបង្គំនាយ កុយ ជាមួយការនិយាយទាំងអួលដើម.ក។

ចំណែកឯនាយ កុយ ឯណោះ​វិញភ្លាមៗ ក្រៅតែពីក្តីរំភើបចិត្តក៏បានពោលពាក្យអរគុណដោយក្តីខ្សិកខ្សួលអួលដើម.កផងដែរ។ ទង្វើនេះបានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនសរសើរតារាស្រីអ្នកនាងខាត់សុឃីម ថានេះពិតជាគំរូដ៏ល្អសម្រាប់អ្នកសិល្ប:ផ្សេងៗទៀត។

អ្នកនាង ខាត់ សុឃីម បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា «ពិតជារំភើបណាស់ពេលវេលាចេះតែរំកិលទៅមុខដូច្នេះចង់និយាយអ្វីធ្វើអ្វីតបអ្វីកុំចាំហួស ពេលបាននិយាយថាស្តាយក្រោយ»។

អ្នកនាង​បន្តថា កេរ្តិ៍ឈ្មោះកិត្តិយសក្រអូបបញ្ច្រាស់ខ្យល់ ការដឹងគុណមិនស្រយុតទេ , អំពើល្អមិនវង្វេងម្ចាស់ទេហើយ អំពើអាក្រក់ក៏មិនវង្វេងម្ចាស់ដែរ។

ចំណែក​លោក យ៉ែម សំអូន ក៏​បានបញ្ចេញមតិដែរថា គ្រូប្រៀបដូចជាឪពុកទីពីរត្រឹមមួយថ្ងៃគឺគ្រូមួយជីវិត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម