Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមមានអ្នកស្លាប់លើកដំបូង ដោយសារវីរុសបំប្លែងខ្លួនថ្មី

បានផុស

នៅ

លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា អ្នកជំនាញជនជាតិជប៉ុនម្នាក់ ដែលបានស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយកាលពីពាក់កណ្តាលខែកុម្ភៈ គឺត្រូវបានកំណត់ថា ឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី។ គាត់គឺជាអ្នកស្លាប់ទីមួយដោយសារវីរុសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌានិងតៃវ៉ាន់។

លទ្ធផលនៃការធ្វើតេស្តបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាស្លាប់ក្នុងសណ្ឋាគារមួយនៅសង្កាត់ Tay Ho នៃទីក្រុងហាណូយ កាលពីថ្ងៃទី១៣ខែកុម្ភៈបានបង្ហាញថា គាត់មានភាពវិជ្ជមានចំពោះវីរុសកូវីដ១៩។

អ្នកជំនាញធ្វើការឲ្យសាខាក្រុមហ៊ុន Mitsui & Co. Vietnam Ltd រូបនេះបានបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងទីក្រុងហូជីមិញ ចន្លោះថ្ងៃទី១៧ដល់ថ្ងៃទី៣១ខែមករា មុនពេលជិះយន្តហោះទៅកាន់ទីក្រុងហាណូយ ជាកន្លែងដែលគាត់ស្នាក់នៅក្នុងសណ្ឋាគារចាប់ពីថ្ងៃទី១ខែកុម្ភៈមក។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ចំនួន២,៤២០ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៨០៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ខេត្តកណ្តាលចាប់ផ្តើមចាត់វិធានការតឹងរឹង​រាល់​ការជួប​ជុំ​ ក្នុងពិធីមង្គលការ និង​ពិធីផ្សេងៗ

ចុចអាន៖ ជនជាតិ​ខ្មែរ​ពីរ​នាក់​ទៀត ឆ្លង​កូវិដ ១៩ ម្នាក់​នៅ​ខណ្ឌ ៧ មករា ម្នាក់ទៀត​នៅឫស្សីកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម