ព័ត៌មានជាតិ
កម្ពុជា កំពុងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ គណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណៈបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សខ្មែររួបរួមជាតិ។
គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ៣ អាណត្តិរួចហើយ ខណៈនៅ ឆ្នាំ២០២៤ នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ៤ ធ្វើឡើងរៀងរាល់ ៥ ឆ្នាំ ម្តង ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
ដំណើរការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិនីមួយៗដូចខាងក្រោម៖
– ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ បានចាប់ផ្តើម ឆ្នាំ២០០៩ កាលណោះមានរាជធានី ខេត្តចំនួន២៤ មានក្រុង ស្រុក ខណ្ឌ ចំនួន១៩៤ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៣៧៤ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន ២ ៨៥០ នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១ ៣៥៣ នាក់ និងមានអ្នកបានទៅបោះឆ្នោតចំនួន ១១ ៣៤៩ នាក់ ស្មើនឹង ៩៩,៩៦ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង រួមមាន៖ ទី១ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២ ៥៦៦ អាសនៈ, ទី២ គណបក្ស សម រង្ស៉ី ទទួលបាន ៥៨៣ អាសនៈ, ទី៣ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ៦១ អាសនៈ, និងទី៤ គណបក្សនរោត្តម ឫទ្ធិ ទទួលលបាន ៤៤ អាសនៈ។
– ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ធ្វើឡើងនៅ ឆ្នាំ២០១៤ កាលណោះមានរាជធានី ខេត្តចំនួន២៥ មានក្រុង ស្រុក ខណ្ឌ ចំនួន ១៩៧ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៣៩៣ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន ២ ៩៣១ នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១ ៤៥៩ នាក់ និងមានអ្នកបានទៅបោះឆ្នោតចំនួន ១១ ៤៥៦ នាក់ ស្មើនឹង ៩៩,៩៧ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង តែមានគណបក្សនយោបាយចំនួន៤ ប៉ុណ្ណោះទទួលបានអាសនៈ គាំទ្ររួមមាន៖ ទី១ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២ ៥៤០អាសនៈ, ទី២៖ គណបក្សសង្គ្រោះជាតិ ទទួលបាន ៧៦៥ អាសនៈ, ទី៣ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ១៨ អាសនៈ និងទី៤ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលលបាន ១អាសនៈ។
– ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ធ្វើឡើងនៅ ឆ្នាំ២០១៩ កាលណោះមានរាជធានី ខេត្តចំនួន២៥ មានក្រុង ស្រុក ខណ្ឌ ចំនួន២០៣ ក្នុងនោះមានសមាជិកក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៥៥៩ និងសមាជិកក្រុមប្រឹក្សាស្រុក ស្រុក ខណ្ឌ ចំនួន ៣ ៥៥៥ នាក់ មានអ្នកចុះឈ្មោះបោះឆ្នោត ១១ ៥៧២ នាក់ និងមានអ្នកបានទៅបោះឆ្នោតចំនួន ១១ ៥៦៥ នាក់ ស្មើនឹង ៩៩,៩៤ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ មានគណបក្សនយោបាយចំនួន៧ បានចូលរួមប្រកួតប្រជែង ប៉ុន្តែមានគណបក្សចំនួន ៣ ប៉ុណ្ណោះដែលទទួលបានអាសនៈគាំទ្ររួមមាន៖ ទី១ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤ ០៣៤ អាសនៈ, ទី២ គណបក្សខ្មែររួមរួមជាតិ ទទួលបាន ៤៤ អាសនៈ
និងទី៣ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ៣៦ អាសនៈ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ