ព័ត៌មានអន្ដរជាតិ
ដៃគូពាណិជ្ជកម្ម និងប្រទេសវិនិយោគដ៏ធំជាងគេបំផុត របស់កម្ពុជា គឺនៅតែជាចិន
ដៃគូពាណិជ្ជកម្ម និងប្រទេសវិនិយោគដ៏ធំជាងគេបំផុត នៃប្រទេសកម្ពុជា គឺនៅតែជាប្រទេសចិន ខណៈទំនាក់ទំនងកម្ពុជា-ចិន អាស្រ័យលើផលប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ មិនមែនមតិភាគីទីបីទេ។ ចាប់តាំងពីប្រទេសកម្ពុជាបានចូលរួមក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” មក កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀតរវាងកម្ពុជា និងចិន បានកាន់តែស្និទស្នាលពីមួយថ្ងៃទៅមួយថ្ងៃ ហើយទំនាក់ទំនងទ្វេភាគីក៏កាន់តែស៊ីជម្រៅជាឥតឈប់ឈរដែរ។ ជំនួយឧបត្ថមចិន និងគម្រោងកិច្ចសហប្រតិបត្តិការបានគ្របដណ្តប់លើវិស័យហេដ្ឋរចនាសម្ព័ន្ធ សុខភាព វេជ្ជសាស្ត្រ ការអប់រំបណ្តុះបណ្តាល។ល។ ដែលបានជំរុញដល់ការអភិវឌ្ឍ នៃប្រទេសកម្ពុជាយ៉ាងមានប្រសិទ្ធភាព។
តាមស្ថិតិថ្មីៗបានឱ្យដឹងថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ នេះ ទំហំសរុប នៃការនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា មានចំនួន ១៦,៦៧ ប៊ីលាននដុល្លារ។ ក្នុងនោះ ទំហំនាំចេញមានចំនួន ៨ ប៊ីលានដុល្លារ បានកើនឡើង ១៥,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយទំហំនាំចូលមានចំនួន ៨,៦៦៤ ប៊ីលានដុល្លារ បានកើនឡើង ៩,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ពីខែមករា ដល់ខែមេសា ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួន ៤,៤៨ ប៊ីលានដុល្លារ ទំហំនាំចេញពីប្រទេសកម្ពុជាទៅចិន មានចំនួន ៤៨៦ លានដុល្លារ បានកើនឡើង ១០,៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយទំហំនាំចូលពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជាមានចំនួន ៣,៩៩ ប៊ីលានដុល្លារ បានកើនឡើង ១៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
ទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជាគឺ ប្រទេសចិន វៀតណាម សហរដ្ឋអាមេរិក ជប៉ុន ថៃ។ល។ ហើយផលិតផលនាំចេញសំខាន់គឺ សម្លៀកបំពាក់ ផ្លែឈើ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និងផលិតផលកៅស៊ូជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តនូវគម្រោងវិនិយោគចំនួន ១២៨ ក្នុងរយៈពេលខែមករា ដល់ខែមេសា ឆ្នាំនេះ ទំហំវិនិយោគសរុបមានចំនួន ២ ៥០០ លានដុល្លារ។ ក្នុងនោះ ការវិនិយោគចិនមានចំនួនជាង ១ ០០០ លានដុល្លារ។ នេះបានបង្ហាញថា ដៃគូពាណិជ្ជកម្ម និងប្រទេសវិនិយោគដ៏ធំជាងគេបំផុត នៃប្រទេសកម្ពុជា គឺនៅតែជាប្រទេសចិនដដែល។
ទោះជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើនក៏ដោយ ក៏នៅតែមានសារព័ត៌មាននៅលោកខាងលិច បានថ្លែងពាក្យដោយមិនទទួលខុសត្រូចំពោះ “មិត្តដែកថែប” របស់ប្រទេសទាំងពីរ។ ភាគីកម្ពុជាបានបញ្ជាក់ជាច្រើនដងច្រើនសាហើយ តែនៅតែមានមន្ត្រី និងសាព័ត៌មានពីប្រទេសមួយចំនួន មកមួលបង្កាច់ និងលាបពណ៌ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្តូរគំនិតទស្សនៈ ស្តីពី ទំនាក់ទំនងអន្តរជាតិ ជាមួយនឹង លោកស្រី ឈឹន ប៉ូ ប្រធានបណ្ឌិត្យសភាបញ្ហាអន្តរជាតិចិន នៃក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំមួយ។
បណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ចំពោះបញ្ហាមួយចំនួនដូចជា ទំនាក់ទំនងកម្ពុជា-ចិន ផ្លូវអភិវឌ្ឍជាតិ និងការលើកកម្ពស់ឋានៈតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍនក្នុងយុទ្ធសាស្ត្រមហាអំណាច ភាគីទាំងពីរបានឯកភាពគ្នាប្រកាន់យកផលប្រយោជន៍ផ្ទាល់ប្រទេសខ្លួនជាគោល ហើយនឹងបន្តអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ដោយមិនអើពើដល់សម្ដីដ៏មិនទទួលខុសត្រូវទាំងនោះ។
បណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ប្រទេសមួយចំនួននៅលោកខាងលិច និងប្រទេសជិតខាង នៃប្រទេសកម្ពុជា បានលើកឡើងពីការចោទប្រកាន់ដ៏មិនទទួលខុសត្រូវជាច្រើនដែលពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ និងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ យើងត្រូវតែស្រាវជ្រាវ និងយោគយល់យ៉ាងកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា-ចិន។ ទំនាក់ទំនងកម្ពុជា និងចិន មានប្រវត្តិសាស្ត្រជាង ២០០០ឆ្នាំហើយ គឺជាទំនាក់ទំនងដ៏ជិតស្និទបំផុតក្នុងប្រវត្តិសាស្ត្រ។ ឆ្នាំ២០២៤ គឺជា “ឆ្នាំកិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” ភាគីទាំងពីរចាំបាច់ត្រូវពង្រឹងទំនាក់ទំនងគ្នាជាងគ្រប់ពេលមុនៗ។
បណ្ឌិត យង់ ពៅ បន្តថា ទោះបីជាប្រទេសអាមេរិកប៉ងប្រាថ្នាបំផ្លិចបំផ្លាញទំនាក់ទំនងកម្ពុជា-ចិន តែប្រទេសកម្ពុជាមានសិទ្ធិជ្រើសរើស និងរាប់អានជាមួយប្រទេសទាំងអស់ដោយអាស្រ័យតាមច្បាប់អន្តរជាតិ និងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ បណ្ឌិតមានប្រសាសន៍ថា គួរតែធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសចិន។ ជាពិសេស ដោយឈរលើមូលដ្ឋានដែលប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជាជាដៃគូអភិវឌ្ឍសំខាន់ ហើយបានក្លាយជាកម្លាំងចលករសំខាន់ នៃសេដ្ឋកិច្ចកម្ពុជា ទំនាក់ទំនងនៃប្រទេសទាំងពីរគួរតែលើកកម្ពស់ទៅដល់កម្រិតថ្មីមួយទៀតដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីនេះក្លាយទៅជាទំនាក់ទំនងដ៏ខ្លាំងក្លាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទំនាក់ទំនងកម្ពុជានិងចិនសំខាន់ណាស់ ឃ្លាំងប្រាជ្ញា នៃប្រទេសទាំងពីរនឹងពិភាក្សាគ្នា ដើម្បីបន្តជំរុញដល់ទំនាក់ទំនង នៃប្រទេសទាំងពីរ។ ទ្វេភាគីឯកភាពថា ត្រូវអភិវឌ្ឍទំនាក់ទំនងភាគីទាំងពីរដោយស្របតាមតម្រូវការ និងផលប្រយោជន៍នៃជាតិខ្លួន ជៀសវាងការចូលជ្រៀតជ្រែកពីប្រទេសដទៃ ហើយបង្កើនការថ្លែងសម្លេងជាមួយគ្នា លើកកម្ពស់ឋានៈតួនាទីរបស់ប្រទេសទាំងពីរលើឆាកអន្តរជាតិ រួមគ្នាការពារផលប្រយោជន៍ នៃប្រទេសកំពុងអភិវឌ្ឍន៍៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ