ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បិទភ្នែកខ្ទប់ត្រចៀកបន្តវាយប្រហារនៅទីក្រុង Rafah ផ្គើនតុលាការ ICJ
កងកម្លាំងអ៊ីស្រាអែលនៅតែបិទភ្នែកខ្ទប់ត្រចៀកបន្តបើកការវាយប្រហារនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចចេញបញ្ជាឲ្យប្រទេសមួយនេះបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅទីនោះក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

ថ្ងៃដែលតុលាការ ICJ មានមូលដ្ឋានៅទីក្រុងឡាអេចាត់វិធានការបណ្ដោះអាសន្ននេះ ក៏ជាថ្ងៃដែលអ៊ីស្រាអែលប្រកាសពីប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយអ៊ីស្រាអែលថែមទាំងបញ្ជាក់ទៀតថា កម្លាំងទ័ពរបស់ខ្លួនបានកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅទីក្រុង Rafah និងក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ទៀតនៅទក្រុង Jabalia ភាគខាងជើងហ្គាហ្សា ។
ទន្ទឹមនោះ ក្រោយឃើញអ៊ីស្រាអែលនៅតែក្រាញននៀលបន្តប្រតិបត្តិការវាយលុកបែបនេះហើយ មន្ត្រីអាមេរិកមួយរូបដែលសុំនិយាយមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា កិច្ចចរចាបទឈប់បាញ់ និងការដោះលែងឈ្លើយសឹកដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអាចនឹងកើតមានឡើងរាប់ខែទៀតឯណោះ ។

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលា ២០២៣ មក អ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្អាកបទឈប់បាញ់តែម្ដងគត់គឺកាលពីចុងខែវិច្ឆិកាដែលមានសុពលភាពរយៈពេល ៧ ថ្ងៃ ។ ប៉ុន្តែបទឈប់បាញ់មួយនេះមិនគាប់តាមចិត្តប្រាថ្នានោះឡើយ ពោលចាប់ពីថ្ងៃទី១ ខែធ្នូមក ភាគីទាំងពីរនៅតែផ្ទុះជម្លោះដាក់គ្នា ខណៈរហូតមកដល់ពេលនេះចាយពេលជាង ៧ ខែទៅហើយ និងមានអ្នកស្លាប់បាត់ជីវិតជិត ៣៦,០០០ នាក់ ។
យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែឧសភា មនុស្សប្រមាណ ៦០ ម៉ឺននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីទីក្រុង Rafah ដោយសារតែយុទ្ធនាការផ្ដល់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវមិនអាចចូលទៅរួចឡើយ ស្របពេលដែលមន្ទីរពេទ្យក្នុងតំបន់ក៏ប្រកាសអស់ប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ ដោយសារតែការរារាំងពីសំណាក់កងទ័ពអ៊ីស្រាអែល ។

គួរបញ្ជាក់ថា ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិតក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មកក៏បណ្ដាលឲ្យមនុស្សជិត ៨០,០០០ នាក់បានរងរបួសផងដែរ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សប្រមាណ ១,២០០ នាក់បានស្លាប់បាត់បង់ជីវិតដូចគ្នា ។
ស្របពេលជាមួយគ្នានេះ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា ទំហំនៃវិបត្តិនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែលហ៊ានបើកការវាយលុកខ្នាតយក្សទៅលើទីក្រុង Rafah មែននោះ នឹងបង្កឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្នុងតំបន់មួយនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយប្រហារលើ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?