Connect with us

សន្តិសុខសង្គម

រយៈពេល៣ថ្ងៃ ស្នងការរាជធានីបង្ក្រាបក្រុមក្មេងទំនើងជិត៣០នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

បានផុស

នៅ

ក្នុងរយៈពេល៣ថ្ងៃនៃប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នានៅពេលយប់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាប​ និងឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន២៩នាក់ រួមទាំងវត្ថុតាងមួយចំនួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២៦ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ និងកម្លាំងគណបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យលើមុខសញ្ញាក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នានៅពេលយប់ដែលមានលាក់ទុកដាវ កាំបិត ខណៈខណ្ឌមានជ័យបង្ក្រាបបានពីរករណីដោយក្រុមក្មេងទាំងនោះបានកាន់កាំបិតផ្គាក់ និងកាំបិតប៉័ងតោដែលមានបំណងបង្ករបួសស្នាមដល់គូទំនាស់ដែលធ្លាប់វាយប្រហារពួកគេ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ​សង្កេតឃើញថា ភាពប្រមូលផ្ដុំ និងការដើរលេងនៅពេលរបស់ក្រុមក្មេងទំនើងមានការថយចុះ និងស្ងប់ស្ងាត់ ខណៈដែលកម្លាំងនៅតែបន្តអនុវត្តបន្ថែមទៀត និងដាក់ចេញវិធានការមួយចំនួនទៀតផងដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ក្រៅពីចុះត្រួតពិនិត្យក្រុមក្មេងទំនើងនៅពេលយប់ កម្លាំងជំនាញក៏បានចុះត្រួតពិនិត្យកន្លែងលក់ដូរដាវសាំម៉ូរ៉ៃ កន្លែងកែច្នៃលក់ដូរអាវុធខុសច្បាប់ និងសហការជាមួយនាយកសាលាមួយចំនួនដើម្បីធ្វើរដ្ឋបាលត្រួតពិនិត្យលើមុខសញ្ញាដែលសង្ស័យជាក្រុមក្មេងទំនើងពីការលាក់ទុកអាវុធដូចជាកាំបិត ឬដាវកែច្នៃជាដើម។ លោកបន្ថែមថា កម្លាំងនឹងបន្តការប្រើប្រាស់នូវវិធានការជំនាញ និងវិធានការអនុវត្តច្បាប់តឹងរ៉ឹង មោះម៉ុតដើម្បីអនុវត្តលើក្រុមក្មេងទំនើងដែលបង្កការអុកឡុកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៧ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៧ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម