Connect with us

កីឡា

អ្នក​លេងគុន​ខ្មែរត្រៀមជិះយន្តហោះទៅ​សាង​កេរ្តិ៍ឈ្មោះជិត១០​ប្រទេសទៀត

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ប្រកួត​ជា​ច្រើន​ប្រទេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​​ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ និង​ពង្រីក​សក្តានុពល​គុន​ខ្មែរ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ទូ​ទាំង​ពិភព​លោក។

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​​​បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​ថា ​គ្រាន់​តែ​​ព័ត៌មាន​ច្បាស់​​លាស់​គឺ​មាន​ប្រហែល​ជា​៨​ប្រទេស​ហើយ​ដែល​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ទៅ​ប្រកួត។ ​ប្រទេស​ខ្លះ​បាន​ដឹង​ពី​ចំនួន​កីឡាករ​ កីឡាការិនី​ដែល​ត្រូវ​​ទៅ​ប្រកួត ហើយ​ប្រទេស​ខ្លះ​កំពុង​​ពិភាក្សា​គ្នា​លំអិត​បន្ថែម​ទៀត។ ជា​បឋម​មាន​ប្រទេស​បារាំង ទី​ក្រុង​ហុងកុង អង់គ្លេស​ កូរ៉េ​ខាង​ត្បូង សហរដ្ឋ​ងាមេរិក អូស្ត្រាលី ក្រិក និង​ព័រទុយហ្គាល់​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ បាន​លើក​ឡើង​ថា ៖«ផែនការ​មួយ​ចំនួន​ចេញ​ជា​រូប​រាង​ហើយ ហើយ​មួយ​ចំនួន​ទៀត​មិន​ទាន់​ចេញ​ជា​រូប​រាង​ទេ​។​ យើង​កំពុង​បន្ត​ធ្វើ​កិច្ច​ការ​ទាំង​នេះ​បន្ថែម​ទៀត ដោយ​សារ​កីឡាករ កីឡាការិនី​យើង​រវល់​ច្រើន​សម្រាប់​កម្មវិធី​ក្នុង​ស្រុក។ កម្មវិធី​ខ្លះ​យើង​កំពុង​ពិភាក្សា​ថា​តើ​​ធ្វើ​ទៅ​រួច​អត់ បើ​អត់​យើង​អាច​លើក​​ទៅ​ឆ្នាំ​ក្រោយ​»។

«ឥឡូវ​នេះ កម្មវិធី​ជាក់​លាក់​គឺ​យើង​ទៅ​ប្រកួត​ពីរ​កម្មវិធី​នៅ​ប្រទេស​បារាំង​​ក្នុង​ខែ​មិថុនា។ នៅ​ខែ​កក្កដា យើង​ចេញ​ទៅ​ទី​ក្រុង​ហុងកុង និង​ប្រទេស​អង់គ្លេស។ នៅ​ខែ​សីហា​ យើង​ត្រៀម​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​តែ​ម្តង​ដើម្បី​ផ្តល់​ជូន​ដល់​​ពល​ករ​ខ្មែរ​យើង​នៅ​ទី​នោះ។ យើង​កំពុង​ភាក្សា​ជា​មួយ​ភាគី​កូរ៉េ​ហើយ​ពីសមាសភាព​កីឡាករ​ជា​ដើម»។

«នៅ​ខែ​កញ្ញា​ យើង​នឹង​មាន​កម្មវិធី​នៅ​ប្រទេស​អូស្ត្រាលី  ហើយ​ខែ​តុលា​​នៅ​ប្រទេស​ក្រិក។ នៅ​ប្រទេស​ក្រិក​គឺ​ជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែរ។ យើង​កំពុង​សហការ​ជា​មួយ​សហព័ន្ធ​​​ក្បាច់​គុន​នៅ​ក្រិក​។ យើង​នឹង​មាន​កម្មវិធី​ធំ​ដែល​មាន​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​​នៅ​ក្រិក​ ក្នុង​នោះ​យើង​មាន​កីឡាករ​ខ្មែរ​៦​រូប និង​កីឡាការិនី​ខ្មែរ​២​រូប​ ជា​មួយ​នឹង​កីឡាករ កីឡាការិនី​របស់​ក្រិក​តែ​ម្តង។ យើង​ដឹង​ហើយ​ថា ក្រិក​ជា​ប្រទេស​ដែល​មាន​ក្បាច់​គុន​តាំង​ពី​សម័យ​បុរាណ​​គឺ​ជា​ម្ចាស់​ក្បាច់​គុន​អូឡាំពិក»។ លោក​បាន​បញ្ជាក់ និង​បន្ថែម​ថា នៅ​មាន​ប្រទេស​ជា​ច្រើន​ទៀត​ដែល​កំពុង​ពិភាក្សា។

នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៤ កីឡាករ កីឡាការិនី​ជា​ច្រើន​រូប​ត្រូវ​ប្រកួត​នៅ​ប្រទេស​បារាំង និង​បន្ត​ប្រកួត​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា នៅ​ទី​នោះ​ថែម​ទៀត។ ​កីឡាករ​២​រូប​ក្នុង​នោះ​មាន រិន ដេវីត ទៅប្រកួត​នៅ​ប្រទេស​អង់គ្លេស​នា​ខែ​កក្កដា ហើយ​កីឡាករ សុខ ធី និង​ ឈឿង ល្វៃ ត្រូវ​ទៅ​ប្រកួត​នៅ​ទី​ក្រុង​ហុង ក្នុង​ខែ​កក្កដា។

តាម​រយៈកម្មវិធី​ប្រកួត​ក្នុង​ស្រុក​ជា​ច្រើន​ ហើយ​ក្រៅ​ប្រទេស​ក៏​មាន​ច្រើន​ថែម​ទៀត ដូច្នេះ​កីឡាករ កីឡាការិនី​កម្ពុជា​កាន់​តែ​រវល់​ខ្លាំង​មែន​ទែន ពី​ព្រោះ​​អ្នក​លេង​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​របស់​កម្ពុជា​​មិន​សូវ​​មាន​ច្រើន​ទេ។

បន្ទាប់​ពី​ជោគជ័យ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣ ក៏​ដូច​ជា​លេច​ធ្លោ​ខ្លាំង​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក កីឡា​អត្តសញ្ញាណ​ជាតិ«​គុន​ខ្មែរ»​​កាន់​តែ​បោះ​ជំហាន​ខ្លាំង​​​ទៅ​លើ​ឆាក​អន្តរជាតិ ស្រប​​ពេល​​ផែន​ការ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ដាក់​គោល​ដៅ​ចូល​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០៣៨៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម