Connect with us

ជីវិតកម្សាន្ដ

Jennie ផ្លាស់ទីលំនៅទៅវីឡាតម្លៃ ៣.៧ លានដុល្លារ ក្នុងភូមិដ៏ល្បីល្បាញនៃទីក្រុងសេអ៊ូល

បានផុស

នៅ

Jennie មកពីក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink បានផ្លាស់ទីលំនៅទៅ UN Village ដែលជាតំបន់លំនៅដ្ឋានធំមួយនៅ Hannam-dong ទីក្រុងសេអ៊ូល ព្រមទាំងល្បីល្បាញដោយសារតម្លៃអចលនទ្រព្យខ្ពស់បំផុត។ នេះបើយោងតាមការចុះផ្សាយពី vnexpress កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម WJ បានរាយការណ៍ថា វីឡារបស់ Jennie ស្ថិតនៅផ្នែក La Terrasse នៃសង្កាត់ល្បី។ វា​មាន​ការ​រចនា​បែប​ទំនើប ប៉ុន្តែ​ប្រណិត​ដែល​បង្កើត​បរិយាកាស​ទីក្រុង និង​មាន​ទិដ្ឋភាព​នៃ​ទន្លេហាន។ ផ្ទះនេះត្រូវបានបង្ហាញនៅលើស៊េរី Netflix “Super Rich in Korea” ដែលជាកន្លែងដែលវាត្រូវបានគេប្រដូចទៅនឹងវិចិត្រសាលសិល្បៈមួយ។

ប្រភពដដែលបានបង្ហើបទៀតថា Jennie បានបង់ប្រាក់ដំបូងចំនួន ៥០០លានវ៉ុន (៣៧០,០០០ដុល្លារអាមេរិក) ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ និងបានទូទាត់ប្រាក់ដែលនៅសល់ចំនួន៤.៥ ពាន់លានវ៉ុននៅក្នុងខែវិច្ឆិកានៃឆ្នាំដដែលដោយមិនប្រើកម្ចីទិញផ្ទះ។ នេះបានធ្វើឲ្យតម្លៃផ្ទះវីឡារបស់នាងឡើងដល់ ៥ ពាន់លានវ៉ុន (៣.៧ លានដុល្លារអាមេរិក) ។

លើសពីនេះទៀតដែរ វីឡាដែលមានទំហំ ២២៣.9៩៧ ម៉ែត្រការ៉េ រួមមានបន្ទប់គេងប្រាំ បន្ទប់ទឹកបី និងបន្ទប់ដាក់ស្រា ត្រូវបានគេបញ្ចាក់ថា អ្នក​ជិត​ខាង​របស់​នាង​គឺ​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង BTS – Jin, Suga, និង RM – ព្រម​ទាំង G-Dragon និង Taeyang របស់​ក្រុម Big Bang និង​តារា​សម្ដែង Song Hye Kyo។

ទោះយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេដែលតារាស្រីក្រុម Blackpink ហ៊ានចាយលុយទិញវីឡាប្រណិតថ្លៃបំផុតកណ្ដាលក្រុងបែបនេះ។ យោងតាមកាសែត South China Morning Post បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១០ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលមរតក។ ម្តាយរបស់នាងត្រូវបានគេនិយាយថាជាម្ចាស់ភាគហ៊ុននៅក្នុង CJ E&M ដែលជាក្រុមហ៊ុនកម្សាន្តឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ Jennie ក៏បានបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង Odd Atelier (OA) នៅក្នុងខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានបញ្ចប់កិច្ចសន្យារបស់នាងជាមួយភ្នាក់ងារគ្រប់គ្រងរបស់ Blackpink គឺ YG Entertainment ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​Go Hyun Jung ទម្លាយថា អាពាហ៍ពិពាហ៍ជាមួយចៅប្រុសស្ថាបនិក Samsung ជីវិតឯកានិងគ្មានក្ដីសុខឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម