Connect with us

ព័ត៌មានអន្ដរជាតិ

បង់ក្លាដែស ជម្លៀសមនុស្ស ៨០ ម៉ឺននាក់ ខណៈព្យុះស៊ីក្លូនខិតជិតមកដល់

បានផុស

នៅ

ប្រទេសបង់ក្លាដែសបាននិងកំពុងប្រញាប់ប្រញាល់ជម្លៀសមនុស្សជិត ៨០០,០០០ នាក់ចេញពីតំបន់ងាយរងគ្រោះ ខណៈដែលប្រទេសនេះ និងប្រទេសឥណ្ឌានឹងទទួលរងព្យុះស៊ីក្លូនដ៏ខ្លាំងក្លានៅឈូងសមុទ្រ Bengal ក្នុងពេលឆាប់ៗនេះ ។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ​នេះ​រំពឹង​ថានឹងបោកបក់​ឆ្លង​កាត់​ឆ្នេរ​បង់ក្លាដែស​ និង​តំបន់ឈូងសមុទ្រ Bengal ភាគខាងលិចរបស់​ឥណ្ឌា​ ខណៈក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា ព្យុះនេះមានល្បឿនខ្យល់អតិបរមារហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលនឹងវាយប្រហារកោះ Sagar នៅឈូងសមុទ្រ Bengal និងតំបន់ Khepupara នៅប្រទេសបង់ក្លាដែស ។

ដើម្បី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ រដ្ឋាភិបាលបង់ក្លាដែសបានបញ្ជូនអ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ជម្លៀស​មនុស្ស​ទៅ​កាន់​ទីជម្រកចំនួន ៤,០០០ កន្លែងនៅ​ទូទាំង​តំបន់​ឆ្នេរ​របស់​ប្រទេសនេះ រួមទាំងប្រកាសបិទសាលារៀន និងអាកាសយានដ្ឋាននៅក្នុងតំបន់ក្នុងទីក្រុង Chattogram ភាគអាគ្នេយ៍ ហើយថែមទាំងបានលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ទាំងទៅ និងមកពីតំបន់ Cox’s Bazar រហូតដល់មានការជូនដំណឹងបន្ថែម ។

គួរបញ្ជាក់ថា នេះជាព្យុះស៊ីក្លូនដំបូងគេនៅឈូងសមុទ្រ Bengal នៅមុនរដូវខ្យល់មូសុងឆ្នាំនេះ ដែលចាប់ពីពីខែមិថុនាដល់ខែកញ្ញា ។ ឥទ្ធិពលរបស់ខ្យល់​ព្យុះ​នេះ​អាច​បក់ប៉ើងដើម​ឈើ និង​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផ្ទះ​ឈើ និង​បណ្តាញ​អគ្គិសនី រួមទាំង​បណ្តាញ​ទំនាក់ទំនងផងដែរ ខណៈឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា និងបង់ក្លាដែសជារឿយៗរងការវាយប្រហារដោយព្យុះស៊ីក្លូន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម