ជីវិតកម្សាន្ដ
Diva Faye Wong លក់ផ្ទះល្វែងនៅហុងកុង តម្លៃ ៨.៣ លានដុល្លារ
តារាចម្រៀងប៉ុបហុងកុង Faye Wong ត្រូវបានគេរាយការណ៍ថា បានលក់លំនៅឋានរបស់នាងក្នុងតម្លៃ ៦៤.៥ លានដុល្លារហុងកុង (៨.២៦ លានដុល្លារ) ដោយរកបានប្រាក់ចំណេញជាង ១០ លានហុងកុង។
យោងតាម Sinchew បានបញ្ចាក់ថា Wong បានបញ្ចប់ការលក់ផ្ទះល្វែងរបស់នាងនៅក្នុងតំបន់ Aberdeen របស់ហុងកុងកាលពីចុងខែមេសា។ របាយការណ៍បង្ហាញថា ក្រៅពីអាផាតមិននេះ នាងមានទ្រព្យសម្បត្តិ ៥០០លានដុល្លារហុងកុង នៅក្នុងតំបន់លំនៅដ្ឋានកម្រិតមធ្យមរបស់ហុងកុង រួមជាមួយនឹងអចលនទ្រព្យជាច្រើនទៀត។
Wong ដែលបានចំណាយពេលភាគច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅទីក្រុងប៉េកាំង កម្រទៅលេងហុងកុងណាស់។ នាងរស់នៅក្នុងវីឡាលំដាប់ខ្ពស់មួយក្នុងសង្កាត់ Chaoyang ទីក្រុងប៉េកាំង ដែលមានតម្លៃជិត ៣០០ លានដុល្លារហុងកុង។
លើសពីនេះទៀត នាងមានអចលនទ្រព្យចំនួនបួនបន្ថែមទៀតនៅក្នុងទីក្រុងប៉េកាំង ដែលចំនួនបីនៅសង្កាត់ Chaoyang និងមួយនៅក្នុងស្រុក Shunyi ដែលនីមួយៗមានតម្លៃរាប់រយលានដុល្លារហុងកុង ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់នាងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃជាច្រើនពាន់លានដុល្លារហុងកុង។
Wong អាយុ ៥៥ ឆ្នាំបានផ្លាស់ពីទីក្រុងប៉េកាំងទៅហុងកុងនៅពេលនាងមានអាយុ ១៨ ឆ្នាំ ហើយបានលេចធ្លោនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ជាមួយនឹងបទចម្រៀង Cantonese របស់នាង។ កេរ្តិ៍ឈ្មោះអន្តរជាតិរបស់នាងបានកើនឡើងជាមួយនឹងការបង្ហាញខ្លួនរបស់នាងនៅក្នុងខ្សែភាពយន្តដែលដឹកនាំដោយ Wong Kar-wai ជាពិសេស “Chungking Express” និង “២០៤៦” ។
តារាចម្រៀងរូបនេះបានរៀបការពីរដងហើយ។ អាពាហ៍ពិពាហ៍ដំបូងរបស់នាងគឺជាមួយតន្ត្រីករចិន Dou Wei ក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែពួកគេបានចែកផ្លូវគ្នាបីឆ្នាំក្រោយមក។ អាពាហ៍ពិពាហ៍លើកទីពីររបស់នាងគឺជាមួយតារាសម្ដែងចិន Li Yapeng ឆ្នាំក្នុងឆ្នាំ ២០០៥ ហើយបញ្ចប់ដោយការលែងលះក្នុងឆ្នាំ ២០១៣។ ក្រោយមកនាងបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយអតីតមិត្តប្រុសរបស់នាងគឺតារាសម្តែងហុងកុង Nicholas Tse អាយុ ៤៤ ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ផ្លាស់ទីលំនៅទៅវីឡាតម្លៃ ៣.៧ លានដុល្លារ ក្នុងភូមិដ៏ល្បីល្បាញនៃទីក្រុងសេអ៊ូល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ