Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលផ្តល់ឈាម នឹងជួបហានិភ័យ បើប្រមូលឈាមមិនបាន ៣ ពាន់ប្លោក ក្នុង ១ខែ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអះអាងថា មជ្ឈមណ្ឌលនឹងជួបហានិភ័យខ្វះឈាម ប្រសិនបើមិនអាចប្រមូលឈាមបានជិត ៣ពាន់ប្លោកក្នុង ១ខែទេនោះ។ វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះថា ជារៀងរាល់ខែ ធ្វើយ៉ាងណាយើងត្រូវចុះប្រមូលឈាមពីអ្នកស្ម័គ្រចិត្តឱ្យបានយ៉ាងហោចណាស់ជិត ៣ ពាន់ប្លោកដែរទើបយើងអាចទប់ទល់បាន ហើយប្រសិនបើយើងមិនមានយុទ្ធសាស្ត្រកៀរគរឱ្យបានទៀងទាត់ និងហ្មត់ចត់ទេ គឺយើងមិនអាចផ្គត់ផ្គង់បានទេ យើងនឹងជួបហានិភ័យ នៃការខ្វះខាតឈាមហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងការទទួលអំណោយឈាមឱ្យបានច្រើននេះ គឺមានផែនការច្រើនដូចជា បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីសារសំខាន់ នៃការបរិច្ចាគឈាមដើម្បីឱ្យចូលរួមផ្តល់ឈាមឱ្យបានច្រើនបន្ថែមទៀត។ ក្រៅពីនេះមជ្ឈមណ្ឌលបានសហការជាមួយក្រសួងចំនួន១២ ដែលនឹងជួយផ្តល់ឈាមទៀតទាត់ហើយគ្រោងនឹងបន្តសហការជាមួយក្រសួងដែលនៅសេសសល់ឱ្យចូលរួមជាបន្តបន្ទាប់ទៀត ក៏ដូចជាសហការជាមួយវិស័យឯកជន ធនាគារ សាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកវេជ្ជបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានផុសផុលដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងសង្គម។ ព្រោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានសារប្រយោជន៍ច្រើនដូចជា កាត់បន្ថយជាតិដែក សម្រួលសរសៃឈាម ស្ត្រូក មហារីកឈាម និងចូលរួមសង្គ្រោះជីវីតអ្នកជំងឺជាមួយគ្រូពេទ្យ ពិសេសទទួលបានបុណ្យកុសលមិនអាចកាត់ថ្លៃបានក្នុងនាមពលរដ្ឋជាកាន់ព្រះពុទ្ធសាសនា ខណៈបច្ចុប្បន្នការផ្តល់ឈាមដោយការស្ម័គ្រចិត្តមានត្រឹមតែ ២០% ប៉ុណ្ណោះ ដែលតម្រូវឱ្យក្រុមគ្រួសារ ឬសាច់ញាតិអ្នកជំងឺបូមឈាមជំនួស ស្របពេលប្រទេសជិតខាងមានអ្នកស្ម័គ្រចិត្តផ្តល់ឈាមរហូតដល់ទៅជាង ៩០% ។

យ៉ាងណាក៏ដោយក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាមទាំងអ្នកផ្តល់ជំនួស និងអ្នកស្ម័គ្រចិត្តប្រមាណជាង ៥ ម៉ឺនប្លោក សម្រាប់ជួយដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្នុងចំណោមអំណោយឈាមទាំងនោះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបាន ៤១ ០០០ ប្លោក និងតាមបណ្តាខេត្តទទួលបានជាង ១ ម៉ឺនប្លោក សរុបជាង ៥ ម៉ឺប្លោក និងបានផ្គត់ផ្គង់ឈាមប្រមាណជាង ៦ ម៉ឺនប្លោកទៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត រំពឹងថា នៅបំណាច់ឆ្នាំ២០២៤ នេះ នឹងទទួលបានអំណោយឈាមប្រមាណ ១ សែន ៦ ម៉ឺនប្លោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ នាទីutes មុន

ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធ​​ ១០០ ភាគរយ​ លើ​ប្លុក BRICS

ជីវិតកម្សាន្ដ២០ នាទីutes មុន

នាយ ចឺម ស្នើសុំអ្នកសិល្ប:ស្រាក់ដៃគ្នាជួយសង្គ្រោះជីវិតនាយ តាក់ស៊ី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ហ្វីលីពីន៖ ​៣​នាក់ស្លាប់​ និង​រាប់សិប​នាក់​​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​​បរិភោគ​អណ្តើក​សមុទ្រ

សន្តិសុខសង្គម៣៦ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម