Connect with us

ជីវិតកម្សាន្ដ

ដើរតាមគន្លងឪពុក! លោក សុះ ម៉ាច ផ្តើមនិពន្ធបទចម្រៀងថ្មីៗបន្សល់ទុកជាស្នាដៃក្មេងជំនាន់ក្រោយ

បានផុស

នៅ

លោក សុះ ម៉ាច ដែល​ជា​​អតីត​ប្រធាន​សមាគម​សិល្បករ​​ខ្មែរ​ ២​អាណត្តិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​ការ​ស្រលាញ់ និង​ដើម្បី​បន្សល់​ទុក​ស្នាដៃ​ចម្រៀង​ដល់​ក្មេង​ជំនាន់​ក្រោយ ​ពេល​នេះ​លោក​បាន​ចាប់​ផ្តើម​បន្ថែម​ស្នាដៃ​និពន្ធបទ​ចម្រៀង​ថ្មី​ៗ​ដើរ​តាម​គន្លង​ឪពុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បាន​និយាយ​ថា រៀន​ដើរ​តាម​គន្លង​លោក​ឪពុក​ដោយ​និពន្ធ​ទំនុក​ច្រៀង និង​បទភ្លេង​ដោយ​ខ្លួនឯង​ដើម្បី​ទុក​​ជា​មរតក​ដល់​កូន​ៗ​ទៅ​ថៃ្ង​មុខ។ កន្លង​មក​និពន្ធ​ទំនុក​ច្រៀង​បាន​ច្រើន​ដែរ​តែ​មិន​ចេះ​និពន្ធ​បទភ្លេង​ទើប​​តែ​​ថ្មី​ៗ​នេះ​លោក​ផ្តើម​និពន្ធ​បទភ្លេង​បាន ៥បទមកហើយដែរ។ សម្រាប់​បទ(សម្រស់​ក្រុង​ថ្មី​ដី​អរិយក្សត្រ) គឺ​លោក​ទើប​តែ​និពន្ធ និង​ច្រៀង​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

លោក​ក៏បាន​បញ្ជាក់​ទៀត​ថា​ «ខ្ញុំ​ក៏​បាន​និពន្ធ​បទ​ចម្រៀង និង​បទភ្លេង​រួច​​ហើយ បទ” ពលករ​ខក​ស្នេហ៍​ តាម​ការ​ស្រមើស្រមៃ​របស់​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ផលិត​​ឲ្យ​បាន​នៅ​ពេល​មាន​ធនធាន​គ្រប់គ្រាន់​​ប៉ុន្តែ​បើ​មាន​អ្នក​ឧបត្ថម្ភ​បទ​នេះ​នឹង​​ចេញ​ឆាប់​ៗ ហើយ​ម្ចាស់​​ឧបត្ថម្ភ​​គឺ​លោក អ្នក​ហើយ”

តារា​ជើង​ចាស់​លោក​​សុះ ម៉ាច បាន​និយាយ​ថា «​លោក​ចាប់​ផ្តើម​ដុស​ខាត់​សំឡេង និង​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ចម្រៀង​ជា​ថ្មី​វិញ​​ដោយ​ច្រៀង និង​និពន្ធ​បទ​​ថ្មី​តែ​ប៉ុណ្ណោះ។ សូមជួយ​គាំទ្រ និង​​ផ្តល់​មតិយោបល់​ផង​ណា៎​សំណព្វ​​ចិត្តទាំង​អស់គ្នា»។

ជា​​មួយគ្នានោះ លោក​ក៏​បាន​បំផុស​ដែរ​ថា គួរតែ​នាំគ្នា​បង្កើត​បទថ្មីៗ​ដោយ​បញ្ឈប់​យក​បទមរតក​ដើមមក​កែរ​ទំនុក​ត​​ទៅ​ទៀត​ទៅ​ទើប​វិស័យ​ចម្រៀង​យើង​​មានការរីកចម្រើន។

គួរ​បញ្ជាក់​ថា លោក សុះ ម៉ាច កន្លងមក​គឺ​ជា​អតតី​ប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និង​ជា​តារាចម្រៀង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ លោក សុះ ម៉ាច បាន​ជាប់​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ ព្រោះ​លោក​គឺ​ត្រូវជាកូនប្រុសបង្កើតរបស់លោក​តា​ សុះ ម៉ាត់ តារាចម្រៀង​ល្បី និង​សម្បូរស្នេហ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ៦០-៧០៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម