Connect with us

ព័ត៌មានជាតិ

គ.ជ.ប.៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ពុំមានព័ត៌មានអំពីការគំរាមកំហែង និងទិញទឹក​ចិត្តឡើយ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ កាលពីថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ២០២៤ ប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ សន្ដិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ និងការគំរាមកំហែងដល់អ្នកចូលរួមបោះឆ្នោតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខប) ទាំង ២៥ នៅវេលាម៉ោង ៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសបានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ ទោះបីនៅតាមស្រុក ក្រុង នៃខេត្តមួយចំនួនមានអាកាសធាតុអួអាប់ដោយកន្លែងក្តី ក៏មិនបង្កការរំខាន និងរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។ អ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដោយទឹកមុខរីករាយ និងជឿជាក់។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប. ស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។

ប្រធាន គ.ជ.ប. លោក ប្រាជ្ញ ចន្ទ បានវាយតម្លៃជារួមថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាចចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ លោកគូសបញ្ជាក់ថា៖«ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើត គណៈកម្មការមួយឈោ្មះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។

គ.ជ.ប. បន្តថា៖«គណបក្សនយោបាយនានាបានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្ត អ្នកបោះឆ្នោតឡើយ។ កម្លាំងសន្តិសុខបោះឆ្នោតបានដាក់ពង្រាយតាមគោលដៅនានាដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ»។

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសសរុបចំនួន ២០៩ បានដំណើរការបោះឆ្នោតដោយរលូន និងជោគជ័យដែលក្នុងនោះមាន ១៩៥ ការិយាល័យបានបិទការិយាល័យបោះឆ្នោតមុនពេលកំណត់ ដោយហេតុថាអស់អ្នកមកបោះឆ្នោត ហើយការិយាល័យបោះឆ្នោត ចំនួន ១៤ បានបន្តបើកដំណើរការ រហូតដល់ម៉ោង ៣:០០រសៀល។ បន្ទាប់ពីបិទការ​បោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាមនីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ។

សូមជម្រាបថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈោ្មះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២នាក់៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម