Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចង់​ធ្វើ​ជា​​អ្នក​សម្រប​សម្រួល​ក្នុង​សង្គ្រាម​​ហាម៉ាស-អ៊ីស្រាអ៊ែល

បានផុស

នៅ

ចិន នឹង​រៀបចំ​​បើក​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី “China-Arab States Cooperation Forum” ​លើក​ទី​១០ ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២៤។ កិច្ច​ប្រជុំ​​នេះ ផ្ដោត​​សំខាន់​លើ​​គោល​បំណង​របស់​ចិន​ ដែល​ចង់​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​​នៅ​ក្នុង​សង្គ្រាម​​រវាង​ក្រុម​ហាម៉ាស និង​ប្រទេស​អ៊ីស្រាអ៊ែល។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន (រូបភាព៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​​តាម​​​លោក Hua Chunying អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិន បាន​ឲ្យ​ដឹង​ថា​ ជំនួប​លើក​នេះ នឹង​មាន​ការ​ចូលរួម​​​ពី​គណៈប្រតិភូ​​ដូចជា ​លោក Abdel Fattah al-Sisi ប្រធានាធិបតី​អេហ្ស៊ីប, ព្រះ​អង្គ​ម្ចាស់ Hamad ស្ដេច​ប្រទេស​បារ៉ែន, លោក Kais Saied ប្រធានាធិបតី​ទុយនេស៊ី និង​ព្រះ​អង្គ​ម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតី​​សហព័ន្ធ​អារ៉ាប់​រួម។

ក្រៅ​តែ​ពី​​​​​ការ​ពង្រឹង​ចំណង​មិត្តភាព​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​​ជាមួយ​បណ្ដា​​ប្រទេស​​អារ៉ាប់ កិច្ច​ប្រជុំ​លើក​នេះ ​បាន​បង្ហាញ​ពី​បំណង​របស់​មហា​យក្ស​ចិន ក្នុង​ការ​​​ចង់​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​​​នៅ​ក្នុង​​​សង្គ្រាម​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន និង​ប្រទេស​អ៊ីស្រាអ៊ែល។ ចិន​​​​​ធ្លាប់​បង្ហាញ​ពី​​ការ​​អាណិត​អាសូរ​ចំពោះ​បុព្វ​ហេតុ​ប៉ាឡេស្ទីន និង​គាំទ្រ​ “ដំណោះស្រាយ​រដ្ឋ​២​​” នៅ​ក្នុង​ជម្លោះ​​រវាង​​បដិបក្ខ​​ទាំង​សង​ខាង។ លោក ស៊ី ជីនពីង មេ​ដឹក​នាំ​ចិន បាន​អំពាវ​នាវ​ឲ្យ​មាន “សន្និសីទ​សន្តិភាព​​អន្តរជាតិ” ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​សង្គ្រាម​មួយ​នេះ។

​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់​បើក​កិច្ច​ប្រជុំ​​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង​ហ្ស៊កដានី សម្រាប់​​ការ​ពិភាក្សា​​ ដែល​មាន​គោល​បំណង​កាត់​បន្ថយ​​ភ្លើង​ជម្លោះ​នៅ​តំបន់​ហ្គាហ្សា។

រូបភាព៖ Getty Images

សូម​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​ក្រុម​ហាម៉ាស នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអ៊ែល បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ១៧០​នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល ហើយ​ក៏​​មាន​ការ​ចាប់​ចំណាប់ខ្មាំង​ចំនួន ២៥២​នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​​របាយការណ៍​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន AFP។

ជា​​ការ​សង​សឹក ក្រុម​យោធា​អ៊ីស្រាអ៊ែល បាន​វាយ​បក និង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥ ៩៨៤​នាក់​នៅ​តំបន់​ហ្គាហ្សា ហើយ​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម