Connect with us

សេដ្ឋកិច្ច

ធនាគារ​ឡាវថា អតិផរណា​នឹងបន្ត​ខ្ពស់​ក្នុង​អត្រា​​២​ខ្ទង់​នៅ​ឆ្នាំ​ ២០២៤​

បានផុស

នៅ

ទេសាភិបាល​ធនាគារ​​ឡាវ​ (BOL)​ លោក​ Bounleua Sinxayvoravong បាន​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា​ អតិផរណា​របស់​ប្រទេស​ឡាវ​នឹង​នៅ​តែ​​បន្ត​ខ្ពស់​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២៤​ ដែល​​ធ្វើ​ឱ្យ​ខ្លួន​មិន​អាច​កាត់​បន្ថយ​អត្រា​អតិផរណា​មក​ត្រឹម​អត្រា​១​ខ្ទង់​នៅ​ក្នុង​ឆ្នាំ​នេះ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Laotian Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​បែប​នេះ ក្នុង​​​​សម័យ​ប្រជុំ​បំផុស​គំនិត​របស់​ BOL ​កាល​ពី​ថ្ងៃ​ពុធ​ ​​នៅ​ទីក្រុង​វៀង​ចន្ទន៍​ អំពី​យុទ្ធ​សាស្រ្ត​​ដោះ​ស្រាយ​អតិផរណា​ខ្ពស់​ថេរ​​របស់​ប្រទេស​។​ ​ការ​ផ្តោត​សំខាន់​នៃ​ការ​ពិភាក្សា​នា​ពេល​នោះ​ គឺ​ដើម្បី​កំណត់​ពី​មូលហេតុ​ឫស​គល់​នៃ​អតិផរណា​ទាំង​នៅ​ក្នុង​ទីផ្សារ​ពិភព​លោក​ និង​ក្នុង​ស្រុក​ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​សក្តានុពល​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​រប​ស់​វា​។​

អត្រា​អតិផរណា​​ឡាវ​បាន​កើន​ឡើង​កប់​ពពក​ ៤១,២៦ ភាគរយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ ២០២៣​ ហើយ​បើ​ទោះ​បី​ជាវា​មាន​​​មាន​និន្នាការ​ធ្លាក់​ចុះ​តាំង​ពី​ពេល​នោះហើយ​​ក្ដី​ ​​​​អតិផរណា​របស់​ប្រទេស​នេះ​ ​​​នៅ​តែ​ខ្ពស់​ដោយ​ឈរ​នៅអត្រា​២​ខ្ទង់​​ ២៤,៩២ ភាគរយ​ កាល​ពី​ខែ​​មេសា​ ឆ្នាំនេះ​។ ​

កត្តា​ជា​ច្រើន​ បា​ន​រួម​ចំណែក​ដល់​សម្ពាធ​អតិផរណា​នេះ​ រួម​ទាំង​តម្លៃមិន​ថេរ​នៃ​​ប្រេង​ឥន្ធនៈ​ ឧស្ម័ន​ និង​ទំនិញ​នាំ​ចូល​​។​ ការ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​ជាតិ​ ប្រាក់​គីប​ឡាវ​ ធៀប​នឹង​ប្រាក់​បាត​ថៃ​ និង​ប្រាក់​ដុល្លារ​អាមេរិក​ ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគ​ស្មាញ​ ដោយ​ធ្វើ​ឱ្យឡាវ​​ពិបាក​ក្នុង​ការ​រក្សា​តម្លៃ​ទាប​សម្រាប់​ទំនិញ​នាំ​ចូល​។​

ដើម្បី​ដោះ​ស្រា​យ​បញ្ហា​នេះ​ ​លោក​ទេសាភិបាល​​​​​ លោក​ Bounleua ​បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​មូលហេតុ​នៃ​អតិផរណា​ និង​វិធានការ​នានា​ដែល​រដ្ឋា​ភិបាល​ចាត់​វិធានការ​ដោះ​ស្រាយ​។​ ​

គួរ​គូស​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​ ២០២៣​ ​​BOL ​ធ្លាប់​បាន​កំណត់​គោលដៅ​កាត់​បន្ថយ​អតិផរណា​មក​ត្រឹម​ ៩ ភាគរយ​។​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែងផ្សេង​ៗ​​រួម​មាន​​ការ​​ជំរុញ​​ការ​អនុវត្ត​គោល​នយោបាយ​រូបិយ​វត្ថុ​ ការ​បញ្ជូន​ប្រាក់​ចំណូល​នាំ​ចេញ​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ និង​ការ​សម្រប​សម្រួល​អត្រា​ប្តូរ​ប្រាក់​ជាមួយ​យន្តការ​ទីផ្សារ​ជាដើម​។ ​យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ផែនការ​ទាំង​អស់​បាន​កំណត់​ហើយ​ក្ដី​ ​​​គោលដៅ​នៃ​ការ​ទម្លាក់​អតិផរណា​ឱ្យ​នៅ​ក្រោម​ ១០ ភាគរយ​ នៅ​តែ​មិន​បាន​សម្រេច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម