Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំភ្នំពេញជំរុញគណៈនាយកបង្កើនការអប់រំចំណេះដឹងពីការមករដូវដល់សិស្សស្រីឲ្យបានទូលំទូលាយ

បានផុស

នៅ


ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានជំរុញឱ្យគណៈនាយកបង្កើនការអប់រំចំណេះដឹងពីការមក
រដូវដល់សិស្សស្រីឱ្យបានទូលំទូលាយដើម្បីឱ្យពួកគេបានត្រៀមលក្ខណៈគ្រប់គ្រាន់នៅពេលដែលពួកគេមករដូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាសុខភាពពេលមករដូវ និងចែកចាយសំឡីអនាម័យ និងខោទ្រនាប់ដល់សិស្សអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ចំបក់មាស ស្ដិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ លោក ហែម
ស៊ីណាត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅពេលសិស្សានុសិស្សពិសេសសិស្សស្រីមានការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវនឹងជួយឱ្យក្មេងស្រីបន្តរៀននៅសាលា
កាត់បន្ថយការម៉ាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើនលូតលាស់នៅពេលដែលពួកគាត់កំពុងមានរដូវ។

លោកប្រធានមន្ទីរបានបន្តថា កង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព និងអនាម័យ
និងការមិនទទួលបានការយកចិត្តទុកដាក់ពីសហគមន៍គឺជាឧបសគ្គអាចនាំទៅរកលទ្ធផលសុខភាពមិនល្អ ការខកខានការសិក្សា ឬការងារ និងផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត។

លោក ហែម ស៊ីណាត បានបន្តទៀតថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ថានភាពសុខភាពក្មេងស្រី លើគ្រប់រូបភាព សង្គមនយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ផែនការសកម្មភាពរួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡាដែលមានក្រសួងកិច្ចការនារីជាសេនាធិការ
ដ៏រឹងមាំ។

លោកប្រធានមន្ទីរបានបន្តទៀតថា ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការដឹកនាំ គ្រប់គ្រង និង សម្របសម្រួល ជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមាន
គណៈកម្មាធិការ សុខ ភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេសរួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គម ស៊ីវិល ដើម្បីពង្រឹងសុខភាព ស្ត្រី និងក្មេងស្រី។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រទេសកម្ពុជាតែងតែបានប្រារព្វទិវាសុខភាពពេលមករដូវដើម្បីឱ្យសង្គមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើស្ត្រីនិងក្មេងស្រីសំដៅលុបបំបាត់ការម្នាក់ងាយ និងការរើសអើង
និងការមិនយកចិត្តទុកដាក់ដែលធ្វើឲ្យរាំងស្ទះដល់ការរីករីកចម្រើនរបស់ក្មេងស្រី។

លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឱ្យដឹងថា«ការធ្វើឱ្យប្រសើរឡើងនូវសុខភាពពេលមករដូវចំពោះសិស្សសាលា ក្មេងស្រី អាចនាំឱ្យបានទទួលលទ្ធផលយូរអង្វែងលើការអប់រំ សុខភាព និងសុខុមាលភាពរបស់ស្ត្រីទាំងមូល»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម