សេដ្ឋកិច្ច
ចិនបង្កើតមូលនិធិជំរុញឧស្សាហកម្មបន្ទះឈីបទី៣ ក្នុងទំហំទឹកប្រាក់ ៤៧,៥ ប៊ីលានដុល្លារ
ប្រទេសចិនបានបង្កើតមូលនិធិវិនិយោគគាំទ្រដោយរដ្ឋដំណាក់កាលទី ៣ ដើម្បីជំរុញឧស្សាហកម្មបន្ទះឈីប ជាមួយនឹងដើមទុននួន ៣៤៤ ប៊ីលានយន់ (៤៧,៥ ប៊ីលានដុល្លារ)។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពីឯកសារចុះបញ្ជីក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាល។
ដំណាក់កាលទី៣នៃ «មូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលគ្នា» របស់ប្រទេសចិន ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៤ ខែឧសភា ហើយបានចុះបញ្ជីនៅក្រោមរដ្ឋបាលក្រុងប៉េកាំង សម្រាប់បទប្បញ្ញត្តិទីផ្សារ។ នេះបើតាម ប្រព័ន្ធផ្ដល់ព័ត៌មានជាសាធារណៈអំពីឥណទានសហគ្រាសជាតិ ដែលជាទីភ្នាក់ងារព័ត៌មានឥណទានគ្រប់គ្រងដោយរដ្ឋ។
ក្នុងដំណាក់កាលនេះ វាជាមូលនិធិដ៏ធំបំផុតក្នុងចំណោមមូលនិធិទាំង៣ ដែលដាក់ឱ្យដំណើរការដោយមូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលគ្នារបស់ប្រទេស ដែលគេស្គាល់ថា «មូលនិធិធំ»។
គួរកត់សម្គាល់ថា មូលនិធិធំដំណាក់កាលពី៣ បង្កើតឡើងស្របពេលដែលលោកប្រធានាធិបតី លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើតម្រូវការឱ្យចិនអាចផ្គត់ផ្គង់បន្ទះឈីបដោយខ្លួនឯងបានគ្រប់គ្រាន់។ តម្រូវការនេះ កាន់តែសំខាន់ឡើងៗ ក្រោយសហរដ្ឋអាមេរិកដាក់ចេញនូវវិធានការរឹតត្បឹតពាណិជ្ជកម្មជាមួយចិនជាបន្តបន្ទាប់ក្នុងរយៈពេល២-៣ ឆ្នាំចុងក្រោយនេះ។ អាមេរិកខ្លាចថា ចិនអាចប្រើប្រាស់បន្ទះឈីបទំនើប ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។
យោងតាមក្រុមហ៊ុនទិន្នន័យចិន Tianyancha ក្រសួងហិរញ្ញវត្ថុរបស់ចិនគឺជាម្ចាស់ភាគហ៊ុនធំជាងគេ (១៧ ភាគរយ) ក្នុងមូលនិធិធំ ហើយបន្ទាប់មក ធនាគារ China Development Bank Capital គឺជាម្ចាស់ភាគហ៊ុនធំទី២ (១០,៥ ភាគរយ)។ អង្គភាពចំនួន ១៧ ផ្សេងទៀត ត្រូវបានចុះបញ្ជីជាអ្នកវិនិយោគ រួមទាំងធនាគារចិនធំៗចំនួន ៥ ដោយមួយៗរួមចំណែក ៦ ភាគរយនៃដើមទុកសរុប។
គួររំឭកថា ដំណាក់កាលទី១នៃមូលនិធិធំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ១៣៨,៧ ប៊ីលានយន់ ហើយដំណាក់កាលទី២បានបង្កើតឡើងនៅឆ្នាំ ២០១៩ ជាមួយនឹងទំហំប្រាក់ ២០៤ ប៊ីលានយន់។
រ៉យទ័រផ្សាយថា មូលនិធិធំបានផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុត២របស់ប្រទេសចិន រួមមានក្រុមហ៊ុន Semiconductor Manufacturing International Corporation និងក្រុមហ៊ុន Hua Hong Semiconductor ក៏ដូចជាក្រុមហ៊ុន Yangtze Memory Technologies ដែលជាក្រុមហ៊ុនផលិត Flash memory (ហ្វ្លាសមេម៉រី) និងក្រុមហ៊ុនតូចៗ រួមជាមួយមូលនិធិមួយចំនួនទៀត។
កាលពីខែកញ្ញា រ៉យទ័ររាយការណ៍ថា វិស័យសំខាន់មួយដែលដំណាក់កាលទី៣របស់មូលនិធិធំនឹងផ្តោតលើ គឺឧបករណ៍សម្រាប់ផលិតបន្ទះឈីប៕
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ