Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សន្យាផ្តល់អាវុធថ្មីៗឲ្យតៃវ៉ាន់ មិនមែនចាស់ៗដូចឲ្យអ៊ុយក្រែនទេ

បានផុស

នៅ

អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ, លោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់សព្វាវុធថ្មីៗទៅឲ្យកោះតៃវ៉ាន់ មិនមែនអាវុធចាស់ៗដូចផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែនទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទទី២៧ខែឧសភា។

លោក Michael McCaul (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាន លោក McCall លើកឡើងថា “ខ្ញុំទទួលបានសំណួរជាច្រើនអំពីបញ្ហានេះ ពោលគឺសំណួរភាគច្រើនពាក់ព័ន្ធនឹងសង្គ្រាមជាមួយចិនដីគោកតែម្តង។ តៃវ៉ាន់មិនដូចអ៊ុយក្រែនទេ តៃវ៉ាន់ នឹងទទួលបានប្រព័ន្ធសព្វាវុធថ្មីៗ មិនមែនរបស់ចាស់ៗឡើយ។ វានឹងក្លាយជាឃ្លាំងស្តុកអាវុធថ្មីនិងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់យើងមួយចំនួន ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យតៃវ៉ាន់”។

សូមបញ្ជាក់ថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក បានមកដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ចំពេលដែលចិន ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីជាការដាក់ទណ្ឌកម្មដល់ទីក្រុងតៃប៉ិ។

លោក Michael McCaul ជាមួយប្រធានាធិបតីតៃវ៉ាន់ Lai Ching-te (រូបថត៖ វិមានប្រធានាធិបតីតៃវ៉ាន់)

ទោះបែបនេះក្តី ប្រធានាធិបតីតៃវ៉ាន់ Lai Ching-te បានបង្ហាញឆន្ទៈ ធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន, ធ្វើយ៉ាងណាត្រូវយល់ចិត្តគ្នាឲ្យខ្លាំងជាងមុន និងផ្សះផ្សាគ្នា តាមរយៈការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ បង្កើតផលប្រយោជន៍ទៅវិញទៅមក ឆ្ពោះទៅកាន់ជំហរសន្តិភាពនិងវិបុលភាពរួម។

យ៉ាងណា ជុំវិញបញ្ហានេះ មេដឹកនាំចិន នៅតែចិញ្ចឹមចិត្ត បង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ហើយហ៊ានដល់ការប្រើកម្លាំងបាយទៀតផង ប្រសិនបើសេណារីយ៉ូអាក្រក់ណាមួយកើតឡើង។

កងទ័ពតៃវ៉ាន់ (រូបថត៖ AP)

ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ជាផ្នែកសំខាន់របស់ខ្លួន ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ “ចិនតែមួយ” ជានិច្ច។ គោលការណ៍ចិនតែមួយ និងការមិនទទួលស្គាល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់ ក៏ត្រូវបានសហរដ្ឋអាមេរិក ដឹងឮដែរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតៃប៉ិក្នុងវិស័យផ្សេងៗ ព្រមទាំងផ្គត់ផ្គង់អាវុធដល់កោះនេះថែមទៀតផង។

ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំងដល់ចំណុចកំពូលកាលពីដើមខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីអតីតប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចទីក្រុងតៃប៉ិ ហើយពេលនោះឯង ចិនបានធ្វើសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការគំរាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គណៈប្រតិភូ អាមេរិក ទៅដល់ តៃវ៉ាន់ ក្រោយប្រធានាធិបតីបង្ហាញឆន្ទៈចង់ចរចាជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម