សេដ្ឋកិច្ច
តម្លៃមាសនៅកម្ពុជា នឹងហក់ឡើងដល់ជាង ៣ ពាន់ដុល្លារក្នុងមួយតម្លឹង
តម្លៃមាសនៅកម្ពុជានឹងបន្តហក់ឡើងរហូតដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង ដោយសារបញ្ហាប្រឈមនៅតំបន់មជ្ឈឹមបូព៌ា និងការធ្លាក់ចុះនៃអត្រាការប្រាក់សហរដ្ឋអាមេរិក។
ម្ចាស់ហាងមាសពេជ្រទីមង្គល បានឱ្យដឹងថា ហាងឆេងមាសនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ២៨៤ ដុល្លារក្នុងមួយជី។ ម្ចាស់ហាងរូបនេះ បញ្ជាក់ថា ទីផ្សារទិញ-លក់ មាសបច្ចុប្បន្នមិនសូវល្អទេ ដោយសារហាងឆេងមាសប្រែប្រួលចុះឡើងរហ័ស ដែលធ្វើឱ្យបាត់ទំនុកចិត្តអតិថិជន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Golden FX Link Capital បានឱ្យដឹងថា ហាងឆេងមាសរយៈពេល ២ ថ្ងៃនេះ មានការធ្លាក់ចុះបន្តិច ប៉ុន្តែជារួមនៅឆ្នាំ ២០២៤ តម្លៃមាសបានហក់ឡើងយ៉ាងគំហុក ជាពិសេសនៅក្នុងខែមេសា និងខែឧសភានេះ ដែលឡើងដល់ ២ ៩៥០ ដុល្លារ ក្នុងមួយតម្លឹង។
អ្នកជំនាញរូបនេះ អះអាងថា កត្តាដែលធ្វើឱ្យតម្លៃមាសនៅកម្ពុជា និងពិភពលោកមានការកើនឡើងដោយសារតែអាមេរិកមានគម្រោងកាត់បន្ថយអត្រាការប្រាក់ ទើបធ្វើឱ្យទំនុកចិត្តអតិថិជនមានការធ្លាក់ចុះនៅក្នុងការប្រើប្រាស់លុយដុល្លារ។ ម្យ៉ាងទៀតការធ្លាក់ចុះនៃអត្រាអតិផរណា ក៏ជាដើមចមធ្វើឱ្យមាសឡើងថ្លៃដែរ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ពេលដែលអតិផរណាធ្លាក់ចុះក្នុងរង្វង់ ២ ភាគរយ អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ អញ្ចឹងតម្លៃមាសនឹងឡើងនៅពេលខាងមុខទៀត»។
លោក ឡុង សំណាង បានបន្តថា កត្តាភូមិសាស្ត្រនយោបាយមានភាពតានតឹង និងទំនុកចិត្តរបស់អតិថិជនដែលដាក់លុយដុល្លារក្នុងធនាគារដើម្បីទទួលយកប្រាក់ចំណេញធ្លាក់ចុះ ដោយពួកគាត់យល់ឃើញថា ពេលដែលអត្រាការប្រាក់ថយចុះ អញ្ចឹងគាត់លែងដាក់លុយក្នុងធនាគារ ហើយដកលុយទៅវិនិយោគខាងក្រៅវិញដូចជាវិនិយោគទៅលើមាសជាដើម ខណៈប្រទេសមួយចំនួនក៏មានការទិញមាសច្រើនដែរ ដែលធ្វើឱ្យតម្លៃមាសហក់ឡើងខ្លាំង។
លោក ឡុង សំណាង បញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នតម្លៃមាសអាចធ្លាក់ចុះបន្តិច អំឡុងខែមិថុនា រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៤ អាចនឹងមានការកើនឡើងវិញលើសពី ៣ ពាន់ដុល្លារ នៅពេលខាងមុខ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ