ព័ត៌មានជាតិ
អ្នកជំនាញអង្គការ ILO៖ ប្រព័ន្ធសន្ដិសុខសង្គមមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ
លោក PAGUMAN SINGH អ្នកជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) បានអះអាងថា ប្រព័ន្ធសន្ដិសុខសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវរួមដៃគ្នាសាមគ្គីគ្នាដើម្បីរក្សានូវនិរន្ដរភាព នៃប្រព័ន្ធនេះ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “វិធីសាស្ត្រប្រមូលភាគទានតាមវិធីសាស្ត្រតាមបទពិសោធន៍” នៅថ្ងៃទី២៧ ខែឧសភា នេះ លោក PAGUMAN SINGH ថ្លែងអំណរគុណ ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះឱ្យបានច្បាស់ ជៀសវាងនូវហានិភ័យណាមួយដែលកើតមានឡើង ព្រោះប្រព័ន្ធសន្ដិសុខសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ ហើយយើងទាំងអស់គ្នាត្រូវរួមដៃគ្នា សាមគ្គីគ្នា ដើម្បីរក្សានូវនិរន្ដរភាពប្រព័ន្ធសន្ដិសុខសង្គមនេះឱ្យបានល្អប្រសើរបន្ថែមទៀត។

លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលនាឱកាសនេះមានសារៈប្រយោជន៍ណាស់សម្រាប់សិក្ខាកាមទាំងអស់ ត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយពុទ្ធិសំដៅពង្រឹងចំណេះដឹងមូលដ្ឋាន ក្នុងការបំពេញការងារលើវិស័យសន្តិសុខសង្គម ជាពិសេសទៅលើវិធីសាស្រ្តប្រមូលភាគទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដែលគ្រូឧទ្ទេសលោកនឹងបង្ហាត់ បង្ហាញ ពីបទពិសោធន៍ល្អៗជាច្រើន រួមទាំងការចែករំលែកពីភាពជោគជ័យក្នុងការអនុវត្តទៅលើរបបសន្តិសុខសង្គមកន្លងមក។

តាមរយៈសិក្ខាសាលានេះ លោកអគ្គនាយក ប.ស.ស. ស្ដីទី សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ជាពិសេសត្រូវយកចំណេះដឹងមកអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានលក្ខណៈល្អប្រសើរ ដើម្បីធានាប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជាឱ្យកាន់តែមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច