ព័ត៌មានជាតិ
លោក ឃួង ស្រេង ចង់ឱ្យវិនិយោគិនខេត្តក្វាងទុង មកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ចិញ្ចឹមត្រី និងវិស័យវាយនភណ្ឌ
លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញជាទីក្រុងមួយកំពុងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលទៀមទារឱ្យមានអ្នកវិនិយោគបន្ថែមទៀត ជាពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុងនៃប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភណ្ឌជាដើម។
លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍ ដែលទៀមទារឱ្យមានអ្នកវិនិយោគទុន មកវិនិយោគបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។ រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភណ្ឌ និងទេសចរណ៍ជាដើម។
លោក ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ លោក បានស្នើសូមឱ្យ លោក សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមឱ្យជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុននៅខេត្តក្វាងទុង មកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ រោងចក្រវាយនភណ្ឌមួយចំនួនរបស់ចិ ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប លោកចង់ឲ្យ មានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដង ដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។
ចំណែក លោក សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើននៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅប្រមាណ១២០លាននាក់។ សហគ្រាសខ្នាតធំៗមាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុងក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងធ្វើការផ្សព្វផ្សាយ ទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង ឱ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញក៏ដូចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយកម្ពុជានិងចិនជាមិត្តដែកថែប ។ បន្ថែមពីនេះ ភាគីចិន ក៏បានស្នើអញ្ជើញ លោក ឃួង ស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិននៅខេត្តក្វាងទុង ដើម្បីពិភាក្សាក៏ដូចជាជំរុញឱ្យអ្នកវិនិយោគទុនមកវិនិយោគទុនរកស៊ីនៅកម្ពុជា កាន់តែច្រើនថែមទៀត៕
ដោយ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង