ព័ត៌មានអន្ដរជាតិ
ផ្កាយរណបចារកម្មកូរ៉េខាងជើង បរាជ័យផ្ទុះឆេះភ្លាមៗក្រោយបាញ់បង្ហោះមិនបានប៉ុន្មាននាទី
រ៉ុក្កែតរបស់កូរ៉េខាងជើង ដែលមានផ្ទុកនូវផ្កាយរណបចារកម្ម បានផ្ទុះឆេះភ្លាមៗ ក្រោយបាញ់បង្ហោះមិនបានប៉ុន្មាននាទីផង កាលពីយប់ថ្ងៃចន្ទទី២៧ ខែឧសភា ម្សិលមិញ។ វាគឺជាផ្កាយរណបចារកម្មទី២ ដែលលោក គីម ជុងអ៊ុន បាញ់បង្ហោះ ដើម្បីតាមដាននូវរាល់សកម្មភាពរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

បើយោងតាមសារព័ត៌មាន KCNA បានឲ្យដឹងថា ការបាញ់ផ្កាយរណប តែបរាជ័យរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីជំនួបត្រីភាគីជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន។ វាគឺជាករណីកម្រណាស់ ដែលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ចេញសកម្មភាពបង្កហេតុយ៉ាងដូច្នេះ នៅពេលចិន ដែលជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មធំរបស់ខ្លួន កំពុងចូលរួមជំនួបការទូតកម្រិតខ្ពស់នៅក្នុងតំបន់បែបនេះ។
ផ្កាយរណបចារកម្មនេះ ត្រូវបានភ្ជាប់ជាមួយគ្រាប់រ៉ុក្កែតថ្មី បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសនៅភាគពាយ័ព្យប្រទេសកូរ៉េខាងជើង ហើយបានផ្ទុះនៅក្នុងដំណាក់កាលបង្ហោះដំបូង ដោយសង្ស័យមានពាក់ព័ន្ធនឹងបញ្ហាម៉ាស៊ីន។ មន្ត្រីជំនាញខាងលំហអវកាសកូរ៉េខាងជើង បានប៉ាន់ស្មានថា ករណីលើកនេះអាចបណ្ដាលមកពីការប្រើប្រាស់ម៉ាស៊ីនភ្ជាប់បច្ចេកវិទ្យាថ្មីថ្មោងប្រភេទប្រើប្រេងសាំងលាយជាមួយនឹងអុកស៊ីហ្សែនរាវ។ យ៉ាងណាមិញ បញ្ហាបង្កជាក់ស្ដែងនិងពិតប្រាកដ នឹងត្រូវកូរ៉េខាងជើងធ្វើការស៊ើបអង្កេតបន្ត។

សូមជម្រាបថា មុនការបាញ់បង្ហោះរ៉ុក្កែត កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីគម្រោងរបស់ខ្លួនផងដែរ។ រដ្ឋាភិបាលជប៉ុន ក៏បានចេញសេចក្ដីប្រកាសព្រមានដល់ប្រជាជនខ្លួននៅក្នុងតំបន់ Okinawa ឲ្យប្រុងប្រយ័ត្ន ដោយជំរុញឲ្យពួកគេត្រូវស្នាក់នៅក្នុងផ្ទះ អគារ ឬកន្លែងមានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់អាចបណ្ដាលមកពីរ៉ុក្កែតកូរ៉េខាងជើង។ ការព្រមាននេះ ឥលូវត្រូវបានដកចេញវិញហើយ បន្ទាប់ពីបរាជ័យនៃការបង្ហោះគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង។
គួររំឭកថា ផ្កាយរណបចារកម្ម ដែលផ្ទុះលើកនេះ គឺជាផ្កាយរណបដំបូង នៅក្នុងគម្រោងបាញ់បង្ហោះផ្កាយរណបឲ្យបានចំនួន៣បន្ថែមទៀតចូលក្នុងលំហអវកាស សម្រាប់ឆ្នាំ២០២៤របស់លោក គីម ជុងអ៊ុន បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបទទួលបានជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ មុនទទួលជោគជ័យនៅខែវិច្ឆិកាឆ្នាំមុននេះទៀតសោត កូរ៉េខាងជើងក៏ធ្លាប់បរាជ័យ២លើករួចមកហើយនៅក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មចូលគន្លងអវកាស៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់