Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀម​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​​ដំបូង​គេ​នៅ​អាស៊ី​កណ្ដាល

បានផុស

នៅ

រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ខ្នាត​តូច​មួយ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទឹក​ដី​ប្រទេស​អ៊ូសបេគីស្ថាន ដែល​​​នេះ​គឺ​ជា​គម្រោង​​លើក​ដំបូង​បង្អស់​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក Shavkat Mirziyoyev ប្រធានាធិបតី​អ៊ូសបេគីស្ថាន ក្រោយ​ជំនួប​ជាមួយ​លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​​២០២៤។

​លោក​វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក Shavkat Mirziyoyev ប្រធានាធិបតី​អ៊ូសបេគីស្ថាន (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ព្រមព្រៀង​ថាមពល​នុយក្លេអ៊ែរ​​នេះ នឹង​បង្ហាញ​ពី​​​សមត្ថភាព​របស់​រុស្ស៊ី ដែល​អាច​នាំ​ចេញ​មិន​ត្រឹម​តែ​ថាមពល​​នោះ​ទេ គឺ​ថែម​ទាំង​​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​​ទៀត​ផង​ចូល​ក្នុង​ទីផ្សារ​អាស៊ី បើ​ទោះ​ជា​​មហា​អំណាច​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ទណ្ឌកម្ម​អន្តរជាតិ​ក៏​ដោយ។ លោក ពូទីន បាន​និយាយ​ថា រុស្ស៊ី នឹង​​ដាក់​ទុន ៤០០​លាន​ដុល្លារ​ចូល​ក្នុង​គម្រោង​វិនិយោគ​រួម​គ្នា​​​ចំនួន​៥០០​លាន​ដុល្លារ​ជាមួយ​អ៊ូសបេគីស្ថាន។

ប្រធានាធិបតីអ៊ូសបេគីស្ថាន បាន​ហៅ​ការមក​ដល់​របស់​លោក ពូទីន គឺ​ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ការ​ចាប់​​ផ្ដើម​នៃ​យុគ​សម័យ​ថ្មី​នៅ​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ និង​ទំនាក់ទំនង​សម័្ពន្ធ​មិត្ត​រវាង​ប្រទេស​​ទាំង​២។ ជា​​ការ​ឆ្លើយ​តប មេ​ដឹក​នាំ​រុស្ស៊ី បាន​​​​ចាត់ទុកប្រទេស​អ៊ូសបេគីស្ថាន​គឺ​ជា​​សម្ព័ន្ធ​មិត្ត​​គួរ​ឲ្យ​​ទុក​ចិត្ត និង​​ជា​ដៃគូ​យុទ្ធសាស្ត្រ​​​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

យោង​តាម​របាយការណ៍​របស់​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​នុយក្លេអ៊ែរ​រដ្ឋ Rosatom នឹង​​រៀបចំ​​ម៉ាស៊ីន​រ៉េអាក់ទ័រ​​នុយក្លេអ៊ែរ​ចំនួន​៦​ ដែល​រ៉េអាក់ទ័រ​នីមួយៗ​អាច​បញ្ចេញ​ថាមពល​បាន ៥៥​មេហ្គាវ៉ាត់ នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន។ ទំហំ​ថាមពល​នេះ​ មាន​​កម្លាំង​តិច​ជាង​គម្រោង​​​មិន​ទាន់​សម្រេច​ផ្លូវការ​​រវាង​ប្រទេស​ទាំង​២ ដែល​បាន​ព្រមព្រៀង​កាល​ពី​ឆ្នាំ​២០១៨​​កន្លង​ទៅ​ ដោយ​ផ្ដល់​​ថាមពល​​បាន​​រហូត​ដល់ ២,៤​​ជីហ្គាវ៉ាត់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម