សេដ្ឋកិច្ច
គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ នឹងលេចរូបរាងឆាប់ៗនៅកម្ពុជា
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤នេះថា បច្ចុប្បន្នក្រុមហ៊ុនក្នុងស្រុក សហការជាមួយក្រុមហ៊ុនអន្តរជាតិ កំពុងសិក្សាគម្រោងវិនិយោគបង្កើតថាមពលអគ្គិសនីដើរដោយខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តកំពត។
លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នាពេលខ្លីខាងមុខនេះ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាតដល់ប្រជាពលរដ្ឋបន្ថែមទៀត។
រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ថាមពលដើរដោយខ្យល់នេះ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
កន្លងមកក្រុមហ៊ុន Blue Circle របស់បារាំង មានបំណងចង់វិនិយោគផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Blue Circle ធ្លាប់សិក្សារួចហើយ និងមើលឃើញថា ភ្នំបូកគោ និងតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។
ក្រុមហ៊ុនមួយនេះបានស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពលបាន ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ