Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំកំពូលត្រីភាគី ចិន ជប៉ុន កូរ៉េខាងត្បូង ចេញសេចក្ដីថ្លែងការណ៍រួម បន្តដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ

បានផុស

នៅ

កិច្ចប្រជុំកំពូលត្រីភាគីរវាងនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, នាយករដ្ឋមន្ត្រីចិន Li Qiang និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបានចេញសេចក្ដីថ្លែងការណ៍រួមមួយគឺការបន្តកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានពាក់ព័ន្ធការដោះស្រាយផ្នែកនយោបាយលើបញ្ហានៃឧបទ្វីបកូរ៉េ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍រួមនោះបានឲ្យដឹងថា មេដឹកនាំជប៉ុន ចិន និងកូរ៉េខាងត្បូងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាដើម្បីសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ និងច្បាប់អន្តរជាតិ ហើយមេដឹកនាំទាំងបីបានឯកភាពគ្នាថា កិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី គួរតែត្រូវបានធ្វើឡើងជាប្រចាំ ដោយមិនមានការផ្អាកណាមួយឡើយ ។

ទន្ទឹមនោះ មេដឹកនាំទាំងបីក៏បានសន្យាកំណត់ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៦ ដូចជា ការ​ផ្លាស់​ប្តូ​រ​ប្រជាជន និង​ប្រជាជន, ការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, សុខភាពសាធារណៈ និងសង្គមមនុស្សចាស់, កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងការផ្លាស់ប្តូរឌីជីថល ក៏ដូចជាជំនួយសង្គ្រោះ និងសុវត្ថិភាពគ្រោះមហន្តរាយ ។

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ប្រទេសទាំងបីនឹងកំណត់យកឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមប្រទេសទាំងបី ទន្ទឹមនឹងកិច្ចខិតខំបង្កើនចំនួននៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនត្រីភាគីឡើងដល់ ៤០ លាននាក់នៅឆ្នាំ ២០៣០ តាមរយៈវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតជាដើម ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងបីក៏បានឯកភាពរក្សាកិច្ចពិភាក្សាដើម្បីពន្លឿនការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី ជាមួយនឹងគោលដៅសម្រេចបាននូវសេរី យុត្តិធម៌ សមត្ថភាព ទេពកោសល្យ គុណភាពខ្ពស់ និងផលប្រយោជន៍ទៅវិញទៅមក ។

បន្ថែមពីនេះ មេដឹកនាំទាំងបីក៏បានបញ្ជាក់សារជាថ្មីលើការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅតំបន់អាស៊ីឦសានដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងបី និងជាទំនួលខុសត្រូវរួមដែលត្រូវចែករំលែក ជាពិសេសមេដឹកនាំទាំងនោះបានរំលឹកឡើងវិញនូវគោលជំហរលើសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហាចាប់ពង្រត់ផងដែរ ។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុនបានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ហើយនេះក៏ជាកិច្ចប្រជុំកំពូលលើកដំបូងផងដែរសម្រាប់ប្រទេសដែលជាប់ភូមិផងរបងជាមួយគ្នាទាំងបីនេះ បន្ទាប់ពីអាក់ខានអស់រយៈពេលជិត ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ រួមជាមួយនឹងជម្លោះការទូតជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេណាតូថា ចិន កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចំណីផ្លូវ
សន្តិសុខសង្គម២ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៩ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ២០ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ៣០ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

Sokha Hotels

ព័ត៌មានពេញនិយម