ព័ត៌មានជាតិ
កម្មករកម្មការិនី៦៤នាក់ទទួលបានការយកចិត្តទុកដាក់ពីសាខាកាកបាទក្រហមខេត្ត ក្រោយជួបហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នា
នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកម្មករកម្មការិនីចំនួន៦៤នាក់ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកបន្តកន្ទុយគ្នា។

លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការិនីគ្រប់រូប និងគ្រប់មូលដ្ឋានដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ លោកក៏បានសំដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបណ្តាលអោយកម្មករកម្មការិនីរងរបួសធ្ងន់ស្រាលរហូតដល់៦៤នាក់ក្នុងពេលនេះ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការរងគ្រោះក្តី តែក៏អាចជួយសម្រាលទុក្ខលំបាកដល់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងកម្មករកម្មការនីគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យអោយដឹងថា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង៦និង១៥ នៅចំណុចគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានរថយន្តដឹកកម្មករកម្មការិនី បានបុកគ្នាជាមួយរថយន្តដឹកកម្មករដូចគ្នា។
ក្នុងហេតុការណ៍នោះមានកម្មករកម្មការនីរងរបួសធ្ងន់២នាក់ និងស្រាលចំនួន៦២នាក់ ហើយអ្នករបួសទាំងអស់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងមន្ទីរសំរាកព្យាបាល តែវណ្ណា ដោយឡែកអ្នករងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។ ចំណែករថយន្តបង្កហេតុ និងរថយន្តរងគ្រោះ បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ







-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍