ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល គ្រោងដំឡើងតម្លៃបារីអប្បបរមា
ក្រសួងហិរញ្ញវត្ថុប្រេស៊ីល មានគម្រោងចង់ដំឡើងតម្លៃបារី ដើម្បីទូទាត់ការខាតបង់នៃប្រយោជន៍ពន្ធចំពោះការអនុវត្តច្បាប់ថ្មីកាលពីពេលថ្មីៗកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ច្បាប់ថ្មីលើកលែងពន្ធលើប្រាក់បៀវត្សរ៍ ត្រូវបានអនុម័តដោយសភាប្រេស៊ីលកាលពីខែធ្នូ ឆ្នាំ២០២៣ ហើយការអនុវត្តនេះបង្កជាការខាតបង់ចំណូលពន្ធចំនួនប្រមាណ ៥,០៣ពាន់លានដុល្លារ។ កត្តានេះហើយទើបរដ្ឋាភិបាលប្រេស៊ីល មានគម្រោងចង់ដំឡើងតម្លៃលើការលក់បារីអប្បបរមា ដើម្បីធ្វើជាការប៉ះប៉ូវនៃការខាតបង់ចំណូលពន្ធរដ្ឋ។
បច្ចុប្បន្ន បារីមួយកញ្ចប់មាន២០ដើម តម្លៃមិនដល់ ១ដុល្លារផងនៅប្រេស៊ីល។ ការដំឡើងតម្លៃនេះ បានន័យថាពន្ធសហព័ន្ធនៅលើផលិតផលបារីក៏នឹងកើនឡើងដូចគ្នា។
បើតាមកាសែតប្រេស៊ីល O Estado de S. Paulo បានចុះផ្សាយថា គម្រោងសំណើដំឡើងតម្លៃបារី អាចជួយបង្កើនចំណូលពន្ធបានចន្លោះពី ៥៧៩ ទៅ ៧៧៣លានដុល្លារ ជាប្រចាំឆ្នាំ។
លោក Fernando Haddad រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល បានប្រាប់ Reuters ថា វិធានការដំឡើងតម្លៃបារី បានត្រៀមរួចរាល់ ហើយរដ្ឋាភិបាលកំពុងពិចារណាថាតើគួរបញ្ជូនទៅសភានៅសប្ដាហ៍នេះ ឬក៏សប្ដាហ៍ក្រោយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព