Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា ប្រកាសទទួលយកប្រជាជន ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ៥ ពាន់នាក់

បានផុស

នៅ

កាណាដាបានប្រកាសបង្កើនទិដ្ឋាការដល់ទៅ ៥ ដងសម្រាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាដែលចង់ចូលមកប្រទេសរបស់ខ្លួនជាមួយគ្រួសារពួកគេ ខណៈការប្រកាសនេះបានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាចូលរួមក្នុងការថ្កោលទោសជាអន្តរជាតិ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង Rafah ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណាដា លោក Marc Miller បានឲ្យដឹងថា ទីក្រុង Ottawa នឹងបង្កើនចំនួនទិដ្ឋាការដល់ ៥,០០០ សម្រាប់ផ្តល់ជូនដល់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា ក្រោមកម្មវិធីពិសេសមួយដែលបានប្រកាសនៅក្នុងខែធ្នូ ។

កាណាដា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សោកនាដកម្ម​មនុស្សធម៌​ដែល​កំពុង​កើត​ឡើង​នៅ​តំបន់​ហ្គាហ្សា និងមនុស្សជាច្រើនមានការព្រួយបារម្ភអំពីសាច់ញាតិរបស់ពួកគេដែលរស់នៅតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ប៉ុន្តែក៏បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធានការពិសេសបណ្តោះអាសន្នដែលកាណាដាបានប្រកាសនេះ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដាកំពុងធ្វើការដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីនដែលព្យាយាមចាកចេញពីតំបន់ហ្គាហ្សា ប៉ុន្តែសកម្មភាពនាំមនុស្សចេញពីទឹកដីមួយនេះប្រហែលជាមិនអាចធ្វើទៅបានទេ ដោយសារគ្រប់យ៉ាងលើសពីការគ្រប់គ្រងរបស់ទីក្រុងអូតាវ៉ា ខណៈអ្នកនៅតំបន់ហ្គាហ្សាដែលមានបំណងចង់ចូលមកកាណាដា ត្រូវតែទទួលបានការយល់ព្រមពីអាជ្ញាធរអ៊ីស្រាអែលជាមុនសិន មុនពេលឆ្លងកាត់ការពិនិត្យនៅក្នុងប្រទេសអេហ្ស៊ីប ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម