Connect with us

ព័ត៌មានអន្ដរជាតិ

WHO សម្រេច​មិន​អញ្ជើញ តៃវ៉ាន់ ឲ្យ​ចូលរួម​សន្និបាត​ប្រចាំ​ឆ្នាំ

បានផុស

នៅ

សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នឹង​មិន​មាន​វត្ត​មាន​ចូលរួម​ពី​តៃវ៉ាន់​នោះ​ឡើយ ក្រោយ​បណ្ដា​ប្រទេស​ជា​សមាជិក​បាន​នាំ​គ្នា​សម្រេច​មិន​ធ្វើ​ការ​អញ្ជើញ​​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ​ តប​​តាម​បំណង​របស់​មហា​យក្ស​​ចិន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន Reuters កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤។

សន្និបាត​សុខភាព​ពិភពលោក ឆ្នាំ​២០២៤ (រូបភាព៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អវត្ត​មាន​តៃវ៉ាន់​នៅ​ក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA) ក៏​ព្រោះ​តែ​មាន​ការ​ជំទាស់​​ដាច់​ណាត់​ពី​ចិន ដែល​តែង​តែ​ចាត់​ទុក​​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។ តៃវ៉ាន់​ធ្លាប់​ចូលរួម​​សន្និបាត​របស់ WHO ក្នុង​នាម​ជា​អ្នក​អង្កេត​ការណ៍ កាល​ពី​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៦ ក្រោម​រដ្ឋបាល​គ្រប់​គ្រង​ដោយ​​លោក Ma Ying-jeou។ អតីត​ប្រធានាធិបតី​​​រូប​នេះ ធ្លាប់​បាន​​​ចុះ​កិច្ច​ព្រមព្រៀង​ទេសចរណ៍ និង​​​ពាណិជ្ជកម្ម​ម៉ាក​សញ្ញា ជាមួយ​ចិន។

យ៉ាង​ណា​មិញ ចិន​បាន​បិទ​ការ​ចូលរួម​របស់​តៃវ៉ាន់​ក្នុង​សន្និបាត​ WHA ចាប់​តាំង​ពី​ឆ្នាំ​២០១៧ បន្ទាប់​​​អាណត្តិ​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ ដែល​មាន​​លោក​ស្រី Tsai In-wen ជា​មេ​ដឹក​នាំ។ លោក​ស្រី​បាន​បដិសេធ​​កិច្ច​​ព្រមព្រៀង​ទាំង​ឡាយ​ជាមួយ​ចិន ហើយ​មិន​ទទួល​ស្គាល់​ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ចិន​នោះ​​ទេ។

លោក Chen Xu តំណាង​អចិន្ត្រៃយ៍​​របស់​ចិន​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​ក្រុង​ហ្សឺណែវ បាន​និយាយ​ថា គ្មាន​មូលដ្ឋាន​នយោបាយ​​​ណា​មួយ​ឲ្យ​តៃវ៉ាន់​ចូលរួម​ក្នុង​សន្និបាត​របស់ WHO ទេ ហើយ​លោក​បាន​ចោទ​ប្រកាន់​តៃវ៉ាន់​ថា​មាន​​បំណង​​ធ្វើ​នយោបាយ​​បាំង​​មុខ​ដោយ​បញ្ហា​សុខភាព​​ពិភពលោក។

ជា​ការ​ឆ្លើយ​តប លោក Chiu Tai-yuan រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​តៃវ៉ាន់ បាន​​​លើក​​​ឡើង​ថា “ការ​ចូលរួម​ពី​តៃវ៉ាន់​នៅ​ក្នុង​ WHA និង WHO គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព មិនមែន​ជា​នយោបាយ​ឡើយ”។ លោក​បន្ថែម​ថា ការ​រារាំង​វត្តមាន​តៃវ៉ាន់​នៅ​ក្នុង​សន្និបាត​អន្តរជាតិ​មួយ​នេះ ប្រៀប​បាន​នឹង​​ការ​រារាំង​កិច្ច​ខំ​ប្រឹងប្រែង​ទប់​ស្កាត់​​ជំងឺ​ឆ្លង​អ៊ីចឹង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម