Connect with us

សេដ្ឋកិច្ច

ឥណ្ឌូណេស៊ី​​អញ្ជើញ​ចិន​ ឱ្យ​ចូល​រួមសហការ​​វិនិយោគ​លើ​​ការ​អភិវឌ្ឍ​ AI

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ និង​ព័ត៌មាន​ឥណ្ឌូណេស៊ី​ លោក​ Budi Arie Setiadi ​បាន​អញ្ជើញ​ប្រទេស​ចិន​ឱ្យចូល​រួម​​សហការ​​​វិនិយោគ​​លើ​ការ​អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត​ (AI) ​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេក​វិទ្យា​ព័ត៌មាន​ចិន​ លោក​ Shan Zhongde នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ចន្ទ​ (២៧ ឧសភា)​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​ស្នើ​បែប​នេះ​ ធ្វើ​ឡើង​ខណៈ​លោក​​​រដ្ឋ​មន្ត្រី Setiadi  ​​គ្រោង​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ទី​ក្រុង​​សៀងហៃ​​ ដើម្បី​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឌីជីថល​ជាមួយ​ប្រទេស​ចិន​។​

លោក​និយាយ​ក្នុង​​​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​កាលពីថ្ងៃអង្គារថា​៖ «​សង្ឃឹម​ថា​ កិច្ច​ប្រជុំ​នេះ​អាច​នាំ​មក​នូវ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ប្រសើរ​ឡើង​ សម្រាប់​ភាព​ជោគ​ជ័យ​ទៅ​វិញ​ទៅ​មក​»​។​

​ក្នុង​ជំនួប​ដដែល​ លោក​រដ្ឋ​មន្ត្រី​ Setiadi ​បាន​​បង្ហាញ​ពី​សក្ដានុពល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ការ​អភិវឌ្ឍន៍​ AI ​និង​ការ​វិនិយោគ​លើ​ធន​ធាន​មនុស្ស​​លើ​ទេពកោសល្យ​ឌីជីថល​ ដែល​​រំពឹង​ថា​នឹង​​ជំរុញ​​វឌ្ឍនភាព​លើ​ការ​លូត​លាស់​នៃ​ការ​បង្កើត​ថ្មី​​ AI ​​ផ្សេង​​ទៀត​​​។​

មន្រ្តី​ទាំង​២​ ក៏​បា​នពិភាក្សា​ផង​ដែរ​ ​អំពី​របៀប​​ដែល​ឥណ្ឌូណេស៊ី​អាច​ប្រើ​ប្រាស់​ AI ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ឌីជីថល​ ក្នុង​គោល​បំណង​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​។​ តាម​ទស្សនៈ​បទ​ប្បញ្ញត្តិ ​ឥណ្ឌូណេស៊ី​ក៏​កំពុង​ចាប់​ផ្តើម​រៀប​ចំ​ច្បាប់​ច្បាស់​លាស់​ សម្រាប់​ការ​អភិវឌ្ឍ​នវានុវត្តន៍​ AI ​ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ គឺ​ការ​ចេញ​ក្រម​សីលធម៌​សម្រាប់​ការ​ប្រើ​ប្រាស់​ AI ​សម្រាប់​​អ្នក​ឧស្សាហករ​។

​លោក​រដ្ឋ​មន្ត្រី​ Setiadi ​ជឿ​​ថា​ សេណារីយ៉ូ ​និង​សក្តានុពល​នេះ​ នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ចិន​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​ឌីជីថលនីយកម្ម​របស់​​ឥណ្ឌូណេស៊ី​ តាម​រយៈ​ AI ​ជា​ពិសេស​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​។​

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ​ លោក​​អនុ​រដ្ឋ​មន្ត្រីចិន​ ​​Zhongde ​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​ចាប់​អារម្មណ៍​ក្នុង​ការ​ជួយ​ដល់​​ឥណ្ឌូណេស៊ី​ ឱ្យ​​ផ្លាស់ប្តូរ​​​ឌីជីថល​ ដែល​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​គាំទ្រ​ការ​តភ្ជាប់​ និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ 5G ​និង​ 6G ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​។​ លោក​​​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ប្រទេស​ឥណ្ឌូណេស៊ី​ នឹង​បញ្ជូន​គណៈ​ប្រតិភូ​របស់​ខ្លួន​ ទៅ​ចូល​រួម​វេទិកា​អន្តរជាតិ​ស្តី​ពី​ឧស្សាហកម្ម​ឌីជីថល​ និង​ AI ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ ​នៅ​ប្រទេស​ចិន​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម