Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​១០​បន្ថែម​ទៀត​របស់​ក្រសួង បាន​ធ្វើ​តេស្ត​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​កម្រិត​C១

បានផុស

នៅ

ភ្នំពេញ​ ៖ គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ចំនួន​១០​បន្ថែម​ទៀត​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បណ្តុះបណ្តាល​ក្នុង​វេន​សិក្សា​ថ្ងៃ​ចន្ទ​-​សុ​ក្រពេញ​មួយថ្ងៃ បានធ្វើ​តេស្ត​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤​ម្សិលមិញ​ ដើម្បី​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​មុននឹង​ឈាន​ជើង​ចូល​ទីផ្សារការងារ​ក្រោយ​ការបណ្តុះបណ្តាល​រយៈពេល​៤​ខែ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​ជា​វិទ្យាស្ថាន​ដែល​បានធ្វើ​តេស្ត​កាលពី​ថ្ងៃ​ម្សិលមិញ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​សិក្ខាកាម​ថា​មាន​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ការងារ​ធ្វើ​សមរម្យ​ក្នុង​ទីផ្សារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា​។​

លោកបណ្ឌិត ប៊ុន ភា​រិ​ន «​សិក្ខាកាម​ដែល​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ថ្ងៃនេះ សុទ្ធ​តែមាន​សមត្ថភាព ហើយ​ភាគច្រើន​សុទ្ធ​តែ​មាន​ការងារ​ធ្វើ​។ មុខជំនាញ​ដែល​ត្រូវប៉ាន់​ជាងគេ គឺ​ជំនាញ​អគ្គិសនី និង​ដុត​នំ​»​។

សម្រាប់​នាយក​NPIC ការធ្វើ​តេស្ត​នេះ មាន​សារៈសំខាន់​សម្រាប់​សិក្ខាកាម​ព្រោះ​អាច​បញ្ជាក់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការសិក្សា​ដែល​បញ្ជាក់​ពី​តម្លៃ​និង​សមត្ថភាព​សិក្ខាកាម​។

ក្នុង​វគ្គ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១(C1)​ដែល​សិក្សា​ថ្ងៃ​វគ្គ​ចន្ទ​-​សុក្រ​ពេញ​មួយ​ថ្ងៃនេះ សិក្ខាកាម​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ចំនួន​១០៩​នាក់ បានធ្វើ​តេស្ត​បញ្ជាក់​សមត្ថភាព​លើ​មុខជំនាញ​ចំនួន​៥​ដែល​រួមមាន ការដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ​, ការថែទាំ និង​ជួសជុល​រថយន្ត​,​ការថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត​,​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន និង​ការផលិត​នំ។

​គិត​ត្រឹម​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤​ម្សិលមិញ​នេះ គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ទាំង​៣៥​ក្នុងចំណោម​៣៧​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​បណ្តុះបណ្តាល បានបញ្ចប់​ការធ្វើ​តេស្ត​ទាំង​៣​លើក​របស់ខ្លួន​បន្ទាប់​ពី​ការធ្វើ​តេស្ត​លើក​ទី​១​នៅ​ថ្ងៃទី​១៥ ខែឧសភា លើក​ទី​២​នៅ​ថ្ងៃទី​២០ ខែឧសភា និង​លើក​ទី​៣​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤​បន្ទាប់ពី​បើក​បវេសនកាល​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤​កន្លងទៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេចតេជោ បើកការប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលរាជធានី ចុះពិនិត្យទីតាំងមុនរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃស្អែក

ព័ត៌មានជាតិ២៣ នាទីutes មុន

បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់​ធ្នាប់សង្គម លើក​ក្នុងសន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៤៧ នាទីutes មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

Sokha Hotels

ព័ត៌មានពេញនិយម