Connect with us

ចរាចរណ៍

សម្តេចធិបតី៖ ឧទ្យានជាតិគីរីរម្យ មានគោលដៅទាក់ទាញសំខាន់ៗចំនួន៨

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មានគោលដៅទាក់ទាញសំខាន់ៗចំនួន៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានបញ្ជាក់ថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលមានឈ្មោះល្បីល្បាញថា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិកតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា។

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹង​ទេសភាព​​ល្អ​ប្រណិត​ អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ​ដោយ​ដើម​ស្រល់​​ធម្មជាតិ​​ ជាមួយនឹងជ្រោះជ្រង ​និងទឹក​ធ្លាក់​ជា​ច្រើននៅលើកំពូលភ្នំ។ ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ ក្នុងនោះ មានគោលដៅទាក់ទាញសំខាន់ៗជាច្រើន។

គោលដៅសំខាន់ៗទាំងអស់នៃឧទ្យាន មានដូចជា រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត, រំហើយ គិរីរម្យ រីស៊ត, បឹងចំការតែ, ភូមិដំណាក់ដំរី, ទឹកធ្លាក់ឆៃយ៉ា, បឹងប៉េសេ, ឧទ្យានបោះតង់ និងទឹកធ្លាក់អូតាសេក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម