Connect with us

ព័ត៌មានជាតិ

វិស័យធំៗ ចំនួន ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង

បានផុស

នៅ

វិស័យ​ធំៗ ចំនួន ៣ នៅ​កម្ពុជា រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ត្រូវការ​កម្លាំង​ពលកម្ម​ជាង ៥ ម៉ឺន​កន្លែង ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៥១ ៨៦៣ កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន​ ៣ ​ក្នុងនោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ​៣៨ ៦៤៦ ​កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន​ ៣ ១៦៨ ​កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន​ ១០ ០៤៩​ កន្លែង។

ក្នុងនោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន​ ៥ ៦៨៦​ កន្លែង ខេត្តកំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ១០ ១០២ ​កន្លែង​។​ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម ៤ ០០០ កន្លែង។ ​រាជធានី​ភ្នំពេញ​មាន​ ៩ ៣៨២ ​កន្លែង ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ ៨ ៥៩៤​ កន្លែង ​និង​ផ្នែក​សេវាកម្ម​ ៧២៥​ កន្លែង ​និង​កសិកម្ម ​៦៣ ​កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ១១ ៤៥៧ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ១០ ៦៧៣ ​កន្លែង​ និង​សេវាកម្ម​ ៧៨៤​ កន្លែង។

ខេត្ត​ពោធិ៍សាត់​មាន​តម្រូវការ​កម្លាំង​ពលកម្ម ១ ៥៨២​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន ​១ ១៤១ ​កន្លែង​ និង​សេវាកម្ម​ចំនួន​ ៤៤១​ កន្លែង​។ ​ខេត្តកណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម​ ៣ ៣២០​ កន្លែង។ ខេត្តតាកែវ​មាន​ ២ ៦១៨​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម ២ ៥១២ កន្លែង​ និង​សេវាកម្ម​ ១០៦ ​កន្លែង​។ កំពង់ចាម​មាន​តម្រូវការ ​១ ០៥២ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ៩៦៧​កន្លែង ​និង​សេវាកម្ម ៨៥ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ​៦០២​ កន្លែង​ ក្នុងនោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម​ ១០៨ ​កន្លែង​ និង​សេវាកម្ម​ ៤៩៤ ​កន្លែង​ និង​ខេត្ត​ផ្សេងៗ​ មាន​ ២ ០៦២ ​កន្លែង ​ក្នុង​នោះ​ឧស្សាហកម្ម​មាន ​១ ២២៩​ កន្លែង សេវាកម្ម​ ៥៣៣​ កន្លែង និង​កសិកម្ម​ ៣០០​ កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជាង​ ៥​ ម៉ឺន​កន្លែង នឹងត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ​១០​ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន​ ២៥ ០០២ ​កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ៩៨៦ កន្លែង​ អ្នក​រចនា​ម៉ូដ​ផលិតផល​ និង​សម្លៀកបំពាក់​ចំនួន ​៨៧០ ​កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ៧ ១៧៤ កន្លែង អ្នកបញ្ជា​គ្រឿងចក្រ និង​ម៉ាស៊ីន​ផលិត​ផលិតផល​គីមី​ចំនួន ​១ ១០០ ​កន្លែង កម្មករ​វេច​ខ្ចប់​ដោយ​ដៃ​ចំនួន ​៩៥៣ ​កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​វេច​ខ្ចប់​ច្រក​ដាក់​ដប​ និង​ដាក់​ស្លាក​សញ្ញា ៦៦១ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៥៨២ កន្លែង អ្នកបញ្ជា​ម៉ាស៊ីន​ត្បាញ និង​ប៉ាក់​ចំនួន​ ៥៥៥ កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ស្បែកជើង​ និង​សម្ភារៈ​ដែល​ពាក់ព័ន្ធ​ចំនួន ៥៣៥ កន្លែង ​អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង​ ៤០០​ កន្លែង​ និង​មុខរបរ​ផ្សេងៗ ៥ ៤៤៥ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម