ជីវិតកម្សាន្ដ
តារាម៉ូដែល ម៉ិកស៊ិក ស្លាប់ក្នុងវ័យ ៣០ ឆ្នាំ ក្រោយត្រូវរថភ្លើងល្បឿនលឿនទាញចូល ពេលកំពុងថតរូប
តារាម៉ូដែលស្រី Venezuelan Cinthya Nayeli Higareda Bermejo អាយុ ៣០ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលសម្លៀកបំពាក់របស់នាងបានជាប់នៅលើរថភ្លើងល្បឿនលឿន អំឡុងពេលថតរូបនៅជិតផ្លូវដែក ក្នុងប្រទេសម៉ិកស៊ិក។
យោងតាមសារព័ត៌មាន Mirror កាលពីថ្ងៃទី២៨ ខែឧសភា បានបញ្ចាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Zacoalco de Torres ភាគខាងលិចទីក្រុងម៉ិកស៊ិក ជាកន្លែងដែល Bermejo បានចូលរួមថតរូបនៅជិតផ្លូវរថភ្លើង។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា តារាម៉ូដែលនេះមានគោលបំណងចាប់យករថភ្លើងដែលកំពុងធ្វើដំណើរយ៉ាងលឿននៅក្នុងផ្ទៃខាងក្រោយនៃរូបថតរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ នាងក៏ចៃដន្យឈរកៀកផ្លូវរថភ្លើង ហើយត្រូវបានអូសចូលទៅក្នុងផ្លូវរថភ្លើងដែលជិតមកដល់។ គេជឿថា រថភ្លើងបានទាញឈុតលើខ្លួនរបស់នាងបណ្តាលឲ្យស្លាប់ភ្លាមៗ ។
ក្រោយមក សេវាសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែប៉ុន្តែគួរឲ្យសោកស្តាយពួកគេមិនអាចជួយសង្គ្រោះនាងបានទេ ទើបបញ្ជាក់ពីការស្លាប់របស់ Bermejo តែប៉ុណ្ណោះ។ ចំណែកសាកសពរបស់នាង ត្រូវបានគេយកទៅធ្វើកោសល្យវិច័យ ដោយគ្រោងនឹងប្រគល់ឲ្យក្រុមគ្រួសារយកទៅបញ្ចុះ។
យ៉ាងណាមិញ អាជ្ញាធរបានសាកសួរសាក្សីដែលបានចូលរួមថតរូប ក្នុងពេលជាមួយគ្នានោះដែរ ព្រះរាជអាជ្ញារដ្ឋ Jalisco លោក Joaquin Mendez Ruiz បាននិយាយថា “ផ្អែកលើព័ត៌មានដែលយើងមានរហូតមកដល់ពេលនេះ ជនរងគ្រោះកំពុងចូលរួមក្នុងការថតរូបជាមួយមនុស្សម្នាក់ ដែលយើងបានសាកសួររួចហើយ និងសាក្សីមួយចំនួនផ្សេងទៀតនៅកន្លែងកើតហេតុ។ អ្វីគ្រប់យ៉ាងបង្ហាញថាវាជាឧបទ្ទវហេតុ នាងស្ថិតនៅជិតរថភ្លើងពេក ពេលវាកំពុងឆ្លងកាត់ ទើបបណ្ដាលឲ្យកម្លាំងទំនងជាបានទាញសម្លៀកបំពាក់របស់នាង ហើយនោះ ជាហេតុធ្វើឲ្យនាងស្លាប់ភ្លាមៗ។ ប៉ុន្តែយ៉ាងណា ការស៊ើបអង្កេតលើការស្លាប់របស់តារាម៉ូដែលវ័យ៣០ឆ្នាំរូបនេះ កំពុងបន្តផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីម្នាក់ទៀតរបស់ Angelina និង Brad Pitt សម្រេចបោះបង់ចោលនាមត្រកូលឪពុក
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត