Connect with us

សេដ្ឋកិច្ច

ការ​លក់ស្មាតហ្វូន​​របស់​ក្រុម​ហ៊ុន​ Apple នៅ​ចិន​ បាន​កើន​ឡើង​ជាង​ ៥០ ភាគរយ​នៅ​ខែ​មេសា

បានផុស

នៅ

ការ​លក់​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ Apple ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​កើន​ឡើង​ ៥២ ភាគរយ​​កាល​ពី​ខែ​មេសា​ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​​ពង្រីក​កំណើន​លក់កាល​​ពី​ខែ​មីនា​។  ​​នេះ​បើ​យោង​តាមការ​ចុះ​ផ្សាយ​របស់ ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​​ទិន្នន័យ​ពីបណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​ទំនាក់​ទំនង​ចិន​ (CAICT)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កើន​ឡើង​នេះ​ កើត​មាន​ឡើង​ក្រោយការ​លក់ស្មាតហ្វូន​​នៅ​ចិន​ របស់​​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្សផលិត​ម៉ាក​ទូរស័ព្ទ​ iPhone ​របស់​អាមេរិក​ដដែល​ បាន​ចុះ​ខ្សោយ​​កាល​ពី​ដើម​ឆ្នាំ​ ចំ​ពេល​មាន​ការ​ប្រកួត​ប្រជែង​​លើ​ទីផ្សារ​ស្មាតហ្វូន​ទំនើប​កាន់​តែខ្លាំង​​​ពី​គូ​ប្រជែង​ក្នុង​ស្រុក​ ដូច​ជា​ពី​ក្រុម​ហ៊ុន​ ​Huawei ជា​ដើម​។

ទិន្នន័យ​ពី​ CAICT ដែល​ជា​​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​មានទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន​ ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​លក់​ «ស្មាត​ហ្វូន​ម៉ាក​ពី​បរទេស» ​នៅ​ចិន​ បាន​កើន​ឡើង​ ៥២ ភាគរយ​ ស្មើ​នឹងជិត​​ ៣,៥ លាន​ គ្រឿង​ ក្នុង​ខែ​មេសា​ ​​ពីជាង​​ ២,៣ លាន​គ្រឿង​​កាល​ពី​ឆ្នាំ​មុន​។  ​​

​ទោះ​​បី​ជា​ទិន្នន័យ​​នេះ​ មិន​បាន​បញ្ជាក់ច្បាស់​​​ក្រុមហ៊ុន​ Apple ​​ក៏​ដោយ​ ក៏​ក្រុម​ហ៊ុន​នេះ​គឺ​ជា​ក្រុមហ៊ុន​​ស្មាតហ្វូន​បរទេស​ដ៏​លេចធ្លោ​បំផុត​​នៅ​ក្នុង​ទីផ្សារលក់​របស់​​​​ចិន​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​រ៉យទ័រ​ ដែលស្នើ​បន្ត​ថា​ ​ការ​​កើន​ឡើង​​នៃ​​ការ​​​លក់​ស្មានហ្វូក​​​ម៉ាក​ពី​​​បរទេស​ ​​​គឺ​ដោយ​សារ​ការ​លក់​របស់​ Apple។

​ការ​លក់​​របស់​ក្រុមហ៊ុន​ Apple ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​កើន​ឡើង​ ១២ ភាគរយ​​ក្នុង​ខែ​មីនា​ ​ដោយ​បង្ហាញ​ពី​​ការ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ​ពី​​២​ខែ​ដំបូង​នៃដើម​​ឆ្នាំ​ ២០២៤​ ពោល​គឺ​នៅ​ពេល​ដែល​​ក្រុមហ៊ុន​នេះ​​បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​​រហូត​ដល់​ ៣៧ ភាគរយ​។  ​

​ការ​លក់​ស្មាត​ហ្វូន​របស់​ក្រុ​មហ៊ុន Apple អាចនឹង​​កើន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​សារ​តែ​យុទ្ធនាការ​លក់​បញ្ជុះ​​តម្លៃ​ទ្រង់​ទ្រាយ​ធំ​លើ​ម៉ូដែល​ទូរស័ព្ទ​ iPhone មួយចំនួន​ រហូតដល់​ជាង​ ៣០០ ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង៣៧៩លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៨ខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម