សេដ្ឋកិច្ច
ADB ដាក់ចេញការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូថ្មីរយៈពេល៥ឆ្នាំ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADB បានប្រកាសនូវការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូថ្មីសម្រាប់កម្ពុជារយៈពេល៥ឆ្នាំចាប់ពីឆ្នាំ ២០២៤-២០២៨ដែលដើរស្របជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយផ្តោតលើការធ្វើការជាមួយរាជរដ្ឋាភិបាល និង ដៃគូផ្សេងទៀត ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន ជំរុញការអភិវឌ្ឍមនុស្ស និងពង្រឹង ភាពធន់នឹងអាកាសធាតុ។
ADB បានលើកឡើងថាយុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយ ចំនួនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អ សមភាព យេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមា ហរណកម្មក្នុងតំបន់។
លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍ថា យុទ្ធសាស្រ្តនេះបង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន យុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ ADB នេះគឺជា កិច្ចសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។
លោកបានគូសបញ្ជាក់ថា៖«វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាដែលមានបំណងកំណត់ប្រទេសនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ»។
បើយោងតាម ADB យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើវិបុលភាព ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយការ ទទួល ស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។
«គន្លឹះនៃ វិធីសាស្រ្ត នេះគឺ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុនិងមានគុណភាពខ្ពស់ ដើម្បី ទាក់ ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ជា ពិសេស សម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម»។ នេះបើយោងតាម ADB។
កាលពីខែមេសាកន្លងទៅនេះ សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រា ៥,៨ ភាគរយនៅឆ្នាំនេះ និង ៦ភាគរយនៅឆ្នាំក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព